Angelina Jolie នៅ​តែ​ត្រូវ​គេ​ចាត់​ទុក​ជា​តួ​អាក្រក់​ជុំ​វិញ​ការ​លែង​លះ​ជាមួយ Brad Pitt

  • 2018-11-12 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​បី​ជា​​ការ​បែក​បាក់​ស្នេហា​រវាង​តារា​សម្ដែង Angelina និង Brad Pitt មាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ហើយ​ក៏​ពិត​មែន ប៉ុន្តែ​រឿង​រ៉ាវ​ផ្សេងៗ​ជុំវិញ​ការ​លែង​លះ​នេះ​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ​។ ជាក់​ស្ដែង​ថ្មីៗ​នេះ​បើ​តាម​ប្រភព​មួយ​ជិតស្និទ្ធ​តួអង្គ​រឿង "Maleficent” បាន​ឲ្យ​ដឹង​ថា នាង​កំពុង​តែ​ពិបាក​ចិត្ត​ព្រោះ​សាធារណជន​មើល​មក​នាង​ថា ជា​តួ​ចិត្ត​អាក្រក់​ជុំវិញ​ការ​លែង​លះ​របស់​នាង។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា អ្វី​ដែល​នាង​បាន​ធ្វើ​គឺ​គ្រាន់​តែ​ចង់​ក្លាយ​ជា​ម្ដាយ​ល្អ​មួយ​រូប និង​ធ្វើ​ឲ្យ​កូន​ៗ​សប្បាយ​ចិត្ត ប៉ុន្តែ​នាង​នៅ​តែ​ទទួល​បាន​សម្ពាធ​ពី​អ្នក​ដទៃ​ឥត​ល្ហែ។ សម្រាប់​ពេល​នេះ Brad Pitt និង Angelina កំពុង​តែ​តឹងតែង​​ជុំវិញ​ បញ្ហា​សិទ្ធិ​ចិញ្ចឹម​កូន​ទាំង​៦​នាក់ ដែល​រាប់​បញ្ចូល​ទាំង​កូន​បង្កើត​៣​រូប និង​កូន​ចិញ្ចឹម​៣​រូប។ បើ​យោង​តាម​ព័ត៌មាន​ផ្សេងៗ​បាន​ចុះ​ផ្សាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ Angie ចង់​បាន​សិទ្ធិ​ចិញ្ចឹម​កូន​ទាំង​អស់​ គឺ​ទាំង​៦​រូប​តែង​ម្ដង​ ដោយ​មិន​ចង់​ឲ្យ​អតីត​ស្វាមី​មាន​សិទ្ធិ​មើល​ថែ​សូម្បី​តែ​ម្នាក់។ ហេតុ​ដូច្នេះ​ហើយ​ទើប​ បណ្ដា​ប្រជាជន​តាម​បណ្ដាញ​អ៊ីនធឺណិត​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​នាង។

គូស​បញ្ជាក់​ដែរ​ថា​ អតីត​គូស្នេហ៍​នេះ​នឹង​ឡើង​តុលាការ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី ៤​ខែ​ធ្នូ​ឆ្នាំ​នេះ ដើម្បី​ជម្រះ​ក្ដី​ឲ្យ​ដាច់​ស្រឡះ​ជុំវិញ​ការ​លែង​លះ​និង​សិទ្ធិ​ចិញ្ចឹម​កូន៕ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ