ថតបានមូលដ្ឋានមីស៊ីលលាក់ខ្លួនច្រើនកន្លែងរបស់កូរ៉េខាងជើង តាមរយៈផ្កាយរណប
- 2018-11-13 01:49:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថតបានមូលដ្ឋានមីស៊ីលលាក់ខ្លួនច្រើនកន្លែងរបស់កូរ៉េខាងជើង តាមរយៈផ្កាយរណប
ចន្លោះមិនឃើញ
រូបភាពថ្មីៗជាច្រើនពីផ្កាយរណបដែលបានបញ្ចេញកាលពីថ្ងៃចន្ទ បង្ហាញពីមូលដ្ឋានមីស៊ីលលាក់ខ្លួនច្រើនកន្លែងរបស់កូរ៉េខាងជើង។
រដ្ឋាភិបាលក្រុងព្យុងយ៉ាង ត្រូវបានគេសង្ស័យថាកំពុងបន្ដកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួន ផ្ទុយពីអ្វីដែលខ្លួនសន្យាក្នុងជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក។ ពាក់ព័ន្ធនឹងបញ្ហានេះ ភ្នាក់ងារ CIA របស់អាមេរិក បានបដិសេធមិនផ្ដល់មតិណាមួយទៅលើរូបភាពទាំងនេះទេ ប៉ុន្តែមន្ត្រីអាមេរិកជាច្រើន បានបង្ហាញការព្រួយបារម្ភអំពីកូរ៉េខាងជើងដែលប្រើប្រាស់ទីតាំងអាថ៌កំបាំងដើម្បីបន្ដអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។
តាមរយៈរូបភាពថ្មីៗទាំងនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាមានមូលដ្ឋានប្រតិបត្តិការមីស៊ីល ១៣ ត្រូវបានរកឃើញក្នុងចំណោមមូលដ្ឋានបង្កប់ទាំង ២០ ដែលមិនត្រូវបានរាយការណ៍ដោយកូរ៉េខាងជើង។ របាយការណ៍ជាច្រើនអះអាងថា " មូលដ្ឋានប្រតិបត្តិការមីស៊ីលទាំងនេះ អាចត្រូវបានប្រើប្រាស់សម្រាប់មីស៊ីលគ្រប់ប្រភេទ ចាប់តាំងពីមីស៊ីលចម្ងាយជិត (SRBM) រហូតដល់មីស៊ីលឆ្លងទ្វីប (ICBM) ។
គួរឲ្យដឹងថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានវាយតម្លៃជាយូរមកហើយថាកូរ៉េខាងជើងលាក់ទុកសមត្ថភាពអាវុធរបស់ពួកគេជាច្រើនរាប់បញ្ចូលទាំងកាំជ្រួចមីស៊ីលចល័តនៅក្នុងលេនដ្ឋានក្រោមភ្នំ៕
ចុចអាន ៖
កូរ៉េខាងជើងឆេះដុំនឹងអាមេរិកកាន់តែខ្លាំង ខណៈភាពតានតឹងបន្ដកើនឡើង
កូរ៉េខាងជើងគំរាមត្រលប់ទៅផលិតនុយក្លេអ៊ែរវិញ បើអាមេរិកនៅបន្ដធ្វើរឿង១