Justin និង​ Hailey ជះ​លុយ ១០ ម៉ឺន​ដុល្លារ​រាល់​ខែ ដើម្បីជួល​ផ្ទះ​នៅ​ជិត​បឹង

  • 2018-11-15 02:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Justin Bieber និង​គូ​ស្នេហ៍​របស់​លោក Hailey Baldwin តែង​តែ​ចំណាយ​ប្រាក់ ១០ ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​ខែ ដើម្បី​ជួល​ផ្ទះ​វីឡា​មួយ​ក្នុង​ទីក្រុង Los Angeles។ ផ្ទះ​វីឡា​នោះ​ដែរ មាន​បន្ទប់​គេង​ចំនួន ៥ ហើយ​មាន​ទីតាំង​ស្ថិត​នៅ​តំបន់ Toluca នៃ​ជ្រលង San Fernando។

បើ​តាម​វិប​សាយ People បាន​ឲ្យ​ដឹង​ថា ផ្ទះ​វីឡា​នេះ​ជា​សំណង់​តាម​បែប​ប្រទេស​អេស្ប៉ាញ ដាក់​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ ៨,៥ លាន​ដុល្លារ ប៉ុន្តែ​ដោយ​សារ​តែ​តារា​ចម្រៀង Justin Bieber ចង់​ជួល​ស្នាក់​នៅ​ត្រឹម​រយៈពេល​ខ្លី​នោះ ទើប​ថ្លៃ​ឈ្នួល​មាន​តម្លៃ​ថ្លៃ​បែប​នេះ។

ចំណុច​ដ៏​ទាក់ទាញ​របស់​ផ្ទះ​មួយ​នេះ​គឺ វា​មាន​ទីតាំង​នៅ​ជិត​បឹង Toluca តែ​ម្ដង ហើយ​រួម​ទាំង​មាន​ផែ​និង​កូន​ទូក​២​ដោយ​ខ្លួន​ឯង​ថែម​ទៀត​ផង។ ជាមួយ​គ្នា​នេះ​ដែរ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ តារា​ចម្រៀង Justin ក៏​អាច​ថត​បទ​ចម្រៀង​ថ្មី ដោយ​មិន​ចាំ​បាច់​ចាកចេញ​ពី​ផ្ទះ​មួយ​នេះ​ផង​ដែរ ដោយសារ​តែ ក្នុង​ផ្ទះ​ដ៏​ស្កឹមស្កៃ​មួយ​នេះ មាន​បំពាក់​ទៅ​ដោយ​ស្ទូឌីយោ​ថត​បទ​ចម្រៀង​ដ៏​ទំនើប​មួយ​រួច​ជា​ស្រេច៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម