Ranieri នឹង​បាន​រង្វាន់​១​លាន​ផោន ប្រសិន​ជួប​ឲ្យ Fullham បន្ត​នៅ Premier League

  • 2018-11-15 02:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់ Fullham​ គ្រោង​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​​ដល់​ Claudio Ranieri ១​លាន​ផោន ប្រសិន​លោក​អាច​ជួយ​ក្លឹប​បន្ត​ឈរ​ជើង​នៅ Premier League ដល់​រដូវ​កាល​ក្រោយ។

អតីត​អ្នក​​ចាត់​ការ​របស់ Chelsea និង​ Leicester ត្រូវ​បាន​តែងតាំង​ពី​ធ្វើ​​ជា​អ្នក​ចាត់​ការ​ថ្មី​របស់ Fullham​កាល​ពី​ម្សិលមិញ​ បន្ទាប់​ពី​ក្លឹប​បណ្ដេញ​លោក Slavisa Jokanovic។ Jokanovic ត្រូវ​បាន​ក្លឹប​ដេញ​ចេញ ក្រោយ​ប្រកួត​ចុងក្រោយ​ចាញ់ Liverpool ២-០ ធ្វើ​ឲ្យ Fullham ធ្លាក់​ទៅ​បាត​តារាង Premier League។   យ៉ាងណា​មុន​តែងតាំង Ranieri ម្ចាស់​ក្លឹប​ Fullham លោក Shahid Khan  ក៏​បាន​ទាក់ទង Arsene Wenger  អតីត​អ្នក​ចាត់​ការ Watford លោក Quique Sanchez Flores  អតីត​គ្រូ Swansea លោក Carlos Carvalhal។ ការ​ជ្រើសរើស​ Claudio ម្ចាស់​ក្លឹប​មើល​ឃើញ​ថា​ បុរស​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​កំពុង​ទំនេរ និង​មាន​បទពិសោធន៍​ស្រាប់​នៅ Premier League៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម