សុខ​ សាវិន៖​ ទាល់តែ​ត្រូវ​មុាំងភ្លឹង​ទើប​ឈប់​វ៉ៃ​ បើ​នៅ​ស៊ូ​បាន​គឺ​ស៊ូ​ប្រកួត​ទៀត​

  • 2018-11-15 03:31:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ សុខ​ សាវិន​ បើ​គេ​វ៉ៃ​ត្រូវ​សន្លប់​បាត់​ស្មារតី​តែ​ម្ដង​ ទើប​មិន​អាច​បន្ត​ការ​ប្រកួត​បាន​ ប៉ុន្តែ​បើ​នៅ​អាច​តស៊ូ​ ឬ​នៅ​ឈរ​បាន​តិចៗ​យ៉ាង​ក៏​ដោយ​ ដាច់​ខាត​ត្រូវ​ខំប្រឹង​បន្ត​ការ​ប្រកួត​តទៅ​មុខ​ទៀត។​

សុខ​ សាវិន(ក្រហម)

សុខ​ សាវិន​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ខ្លួន​មិន​ទម្លាប់​ស៊ីឡាក​ ឬ​ប្រកួត​មានពុតត្បុត​នោះទេ​ បើ​ដៃគូ​វ៉ៃ​សឺ​យ៉ាង​ណា​ក៏​ដោយ​ ដាច់​ខាត​ត្រូវ​តែ​ខំប្រឹង​ឡើង​វិញ​ បន្ត​ការ​ប្រកួត​ មិន​ចង់​ទម្លាប់​អាក្រក់​ល្មមៗ​ធ្វើ​សន្លប់​នោះ​ឡើយ។​ កាល​ណា​ខ្លួន​ខំប្រឹង​បែប​នេះ​ នៅ​ពេល​ដែល​ដៃគូ​វ៉ៃ​មិន​សន្លប់​អស់​វិញ​ ជា​ឱកាស​អាច​យក​ឈ្នះ​វិញ​ម្ដង។​

សុខ​ សាវិន(ក្រហម)

អ្នក​ប្រដាល់​វ័យ​ក្មេង​ខាង​លើ​នេះ​បន្ថែម​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ខ្លួន​ធ្វើ​បាន​ល្អ​ មាន​សមត្ថភាព​រីកចម្រើន​ គឺ​ដោយ​សារ​បាន​ដូរ​ក្លឹប​ថ្មី​ មាន​ទឹក​ចិត្ត​ឡើង​វិញ។​ គ្រូ​ថ្មី​តែងតែ​ប្រាប់​ឲ្យ​ខំប្រឹង​ប្រែង​ ទាំង​ការ​ហ្វឹកហាត់​ និង​ប្រកួត​ ដូច្នេះ​ហើយ​ខ្លួន​ក៏​ធ្វើ​តាម​រហូត​មាន​លទ្ធផល​បែប​នេះ។​

សុខ​ សាវិន ពេលឈ្នះថៃ

សុខ​ សាវិន​ ជា​អ្នក​ប្រដាល់​វ័យ​ក្មេង​ទើប​មក​រួមរស់​ជា​មួយ​លោក​គ្រូ​ សន​ អេលីត​ ក្នុង​ក្លឹប​ឆ្មារ​សសែនសុខ។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ផ្ដួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​ នៃ​កម្មវិធី​ប្រដាល់​សង្វៀន​ CNC​ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី