ប្រយ័ត្ន​ស៊យ​ធំ​ បើ​មាន​អាខោន Facebook ស្រី​ស្អាត​ add ឬឆាត​ទៅគ្មានមូលហេតុ

  • 2018-11-15 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដែល​បាន​បង្កើត​គណនី​ក្លែង​ក្លាយ​ជា​ច្រើន​ដោយ​ដាក់ ប្រូហ្វាល់​រូប​ស្រីស្អាត រួច​អេត​ទៅ​ជន​រង​គ្រោះ ហើយ​ឆាត​ទៅ​ទំនាក់ទំនង​ក្នុង​ន័យ​ស្នេហា ក្នុង​គោល​បំណង​ផ្លាស់​ប្ដូរ​រូប​អាក្រាត។

រូបភាព៖ នាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យា

ក្រោយ​មក​ជនសង្ស័យ​បាន​ប្រើ​ប្រាស់​រូប​អាក្រាត​ទាំង​នោះ ដើម្បី​គំរាម​យក​ប្រាក់​ពី​ជន​រងគ្រោះ បើ​មិន​ព្រម​ផ្ញើ​ឲ្យ គេ​នឹង​បង្ហោះ​រូបភាព និង​វីដេអូ​ទៅ​ឲ្យ​បង​ប្អូន​សាច់​ញាតិ។

រូបភាព៖ នាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យា

ក្នុង​នេះ​ដែរ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា សូម​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​មេត្តា​មាន​ការ​ប្រុង​ប្រយ័ត្ន កុំ​ទទួល​អេតហ្វេ្រន (accept friends) ណា​ដែល​អ្នក​មិន​ស្គាល់ ព្រោះ​ជន​ខិល​ខូច​មួយ​ចំនួន អាច​ប្រើប្រាស់​គណនី​ក្លែង​ក្លាយ​ដើម្បី​បោកប្រាស់ និង​គំរាម​ទារ​ប្រាក់​ជា​ដើម៕

រូបភាព៖ នាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យា
រូបភាព៖ នាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យា

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

ប្រភព៖ នាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យា

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី