កូរ៉េខាងជើងផ្គើនអាមេរិក សាកល្បងអាវុធទំនើបបំផុតរហូតទទួលបានជោគជ័យ

  • 2018-11-16 02:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង បាន​ដឹក​នាំ​ការ​ធ្វើ​តេស្ដ​សាកល្បង​អាវុធ​ទំនើប​ថ្មី​បំផុត​មួយ​ដែល​បំពាន​នឹង​អ្វី​ដែល​ខ្លួន​សន្យា​ថា​នឹក​ដក​អាវុធ​នុយក្លេអ៊ែរ។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ព្យុងយ៉ាង​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ​នេះ​ថា លោក គីម​ជុងអ៊ុន​បាន​ចុះ​ទៅ​ពិនិត្យ​ការ​សាកល្បង​អាវុធ​ទំនើប​ថ្មី​មួយ​ដែល​ទើប​អភិវឌ្ឍ​ឡើង​នៅ​បណ្ឌិតសភាវិទ្យាសាស្ត្រ​ការពារ​ជាតិ។ ការ​ធ្វើ​តេស្ដ​សាកល្បង​នេះ ត្រូវ​បាន​រាយការណ៍​ថា​ទទួល​បាន​ជោគជ័យ​គួរ​ជា​ទី​ពេញ​ចិត្ត ប៉ុន្តែ​វា​មិន​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រភេទ​អាវុធ​នោះ​ទេ។

យ៉ាងណាមិញ ទង្វើ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​រំលោភ​បំពាន​លើ​កិច្ច​ព្រមព្រៀង​ដក​នុយក្លេអ៊ែរ​រវាង​កូរ៉េខាងជើង និង​អាមេរិក។ ប៉ុន្តែ​អ្នក​ជំនាញ​ជា​ច្រើន អះអាង​ថា​វា​អាច​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​មក​លើ​កូរ៉េ​ខាង​ជើង៕

ចុចអាន ៖

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ រ័ត្ន