នេះរបៀបប្រើ Google Assistant លើ Smartwatch
- 2018-11-17 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះរបៀបប្រើ Google Assistant លើ Smartwatch
ចន្លោះមិនឃើញ
Google Assistant ជាជំនួយមួយដល់ការបញ្ជាមុខងារលើស្មាតហ្វូន ហើយនាឡិកាវ័យឆ្លាតក៏មានបញ្ចូលជំនួយការវ័យឆ្លាតនេះដែរ ដោយអាចយល់ភាសាជាច្រើន រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ ហិណ្ឌូ អ៊ីតាលី ជប៉ុន កូរ៉េ ព័រទុយហ្គាល់ និងអេស្ប៉ាញ។
របៀបប្រើ Google Assistant
វិធីពីរយ៉ាងដើម្បីប្រើ Google Assistant
១) ចុចសង្កត់ប៊ូតុង Power ឲ្យជាប់នឹងឃើញសារបង្ហាញ Hello, how can I help you? បន្ទាប់មកអ្នកអាចស្នើសំនួរបាន។ ម៉ូដែលមួយចំនួន អាចចូលប្រើមុខងារជំនួយនេះដោយអូសម្រាមដៃពីឆ្វេងទៅស្តាំ។
២) រៀបចំប្រើជាមួយពាក្យបញ្ជា Ok Google។ ពេលអេក្រង់បើក អូសចុះក្រោមពីចំណុចខាងលើអេក្រង់ ហើយចូលទៅកាន់ Settings > Personalization > បើកជម្រើស Ok Google detection។ ពេលចង់ប្រើមុខងារជំនួយនេះ អាចនិយាយឃ្លានេះបាន។ គួរដឹងផងដែរ មុខងារនេះបង្កើនកម្រិតប្រើប្រាស់ថាមពលថ្មជាងមុន។
អ្វីដែលអ្នកអាចសួរ Google Assistant
អ្នកអាចសួរពីចរាចរណ៍ អាកាសធាតុ បកប្រែភាសា ហៅទូរសព្ទ ឬផ្ញើសារទៅនរណាម្នាក់ កំណត់ពេលវេលាណាត់ជួប៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ