ប្លែក​ម្យ៉ាង​ដែរ កម្មវិធីដាក់​ឈ្មោះ​កំប្លែងៗ​ឲ្យ​​ទូក-ង សើច​ចុក​ពោះ!

  • 2018-11-17 06:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Khmer eCard ជា​កម្មវិធី​កាត​ជូនពរ​បែប​អេឡិចត្រូនិច​មួយ​ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ ដើម្បី​អបអរពិធី​បុណ្យ​ជាតិ​នានា ដូច​ជា​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្តិ​ធ្វើ​ឡើង នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ដើម្បី​ប្រើ Khmer eCard បាន​គឺ​ងាយៗ​ប៉ុណ្ណោះ អ្នក​គ្រាន់​តែ​ដោនឡូត​យក​ពី App Store ឬ Play Store រួច​ចុច​លើ​ទម្រង់​វីដេអូ​ខ្លី ដែល​មាន​ស្រាប់​ក្នុង​កម្មវិធី រួច​សរសេរ​ឈ្មោះ​ទូក-ង ឬ​ពាក្យជូនពរ ដែល​អ្នក​ចង់​ដាក់ ហើយ​ចង់​ដាក់​រូប​ខ្លួន​ឯង​ក៏​បាន​ បន្ទាប់​មក​ផុស​លើ Facebook ជា​ការ​ស្រេច។

​ទម្រង់​វីដេអូ​ដែល​មាន​ស្រាប់​នោះ សុទ្ធ​តែ​ឆ្លង​កាត់​ការ​រចនា​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​កូន​ខ្មែរ ​គឺ ក្រុម Direxplay ដែល​មាន​អ្នក​ជំនាញ​ធ្វើ​វីដេអូ Animation ស្អាតៗ​ដាក់​លើ​ហ្គេម Jailbreak ល្បីៗ​កក្រើក​កាល​ពី​ឆ្នាំ ២០១៧។

ចុច​ដោនឡូតទីនេះ ​Play Store | App Store

អត្ថបទ៖ រក្សា

អត្ថបទថ្មី