នាឡិកាឆ្លាតវៃ ក្មេងៗនិយមពាក់មួយ មិនមានសុវត្ថិភាព អ្នកជំនាញហាមកុំប្រើឲ្យសោះ
- 2018-11-19 07:34:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាឡិកាឆ្លាតវៃ ក្មេងៗនិយមពាក់មួយ មិនមានសុវត្ថិភាព អ្នកជំនាញហាមកុំប្រើឲ្យសោះ
ចន្លោះមិនឃើញ
ចំពោះអាណាព្យាបាលដែលបានទិញនាឡិកាឆ្លាតវៃ MiSafes ដើម្បីតាមដានក្មេងៗ មានការណែនាំឲ្យឈប់ប្រើ ដោយសារបញ្ហាសុវត្ថិភាព។ ដោយក្តីព្រួយបារម្ភ អាណាព្យាបាល បានប្រើឧបករណ៍នេះ ក្នុងការតាមដានទីតាំងក្មេងៗប្រើ GPS និង បណ្ដាញទូរសព្ទ។
របាយការណ៍ពី BBC បង្ហាញថា ក្រុមស្រាវជ្រាវសុវត្ថិភាពជាច្រើនបានរកឃើញថា នាឡិកាមិនបានបម្លែងទិន្នន័យទៅជាទម្រង់មើលមិនយល់នោះទេ ពេលផ្ញើចេញតាមអ៊ីនធឺណិត ហើយក៏ពុំមានសុវត្ថិភាពចំពោះគណនីរបស់ក្មេងៗដែរ។
អាចទៅរួច សម្រាប់នរណាម្នាក់ចូលទៅមើល ឬប្រើរូបភាព ឈ្មោះ ភេទ និងថ្ងៃខែឆ្នាំកំណើត។ ហើយក៏អាចប្រើ SIM Card ក្នុងនាឡិកា ដើម្បីធ្វើការហៅចេញ ដោយម្ចាស់ជាអ្នកបង់កម្រៃ។
ក្រុមហ៊ុន Pen Test Partners បានបង្ហាញថាខ្លួនអាចស្តាប់សំឡេងចេញពីនាឡិកា ក៏ដូចជាតាមដានទីតាំងបច្ចុប្បន្ន និងពីមុន។ ពួកគេក៏អាចកែប្រែនាឡិកា ឲ្យជូនដំណឹងដល់ខ្លួន ពេលក្មេងៗទៅដល់ទីតាំងណាមួយផងដែរ។ លើវេបសាយ ក្រុមហ៊ុននេះក៏បានលើកឡើងថា៖ "ការវាយប្រហារមិនតម្រូវមានជំនាញខ្ពស់នោះទេ ត្រឹមមានមូលដ្ឋានសរសេរកូដ ដោយប្រើ Tools ឥតគិតថ្លៃ"។
ក្រុមហ៊ុន Pen Test Partners ក៏បានបញ្ជាក់ថា មានប្រ៊េនចំនួន ៥៣ ផ្សេងទៀត ក៏មានបញ្ហាស្រដៀងគ្នាដែរ ហើយមានឧបករណ៍សរុបប្រហែលមួយលានគ្រឿងអាចមានហានិភ័យខ្ពស់ គ្មានសុវត្ថិភាព ខណៈឧបករណ៍ MiSafes ប្រហែល ១៤ ០០០គ្រឿងកំពុងមានការប្រើប្រាស់៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ