Nokia 9 PureView នឹងដាក់កាមេរ៉ាក្រោយ ៥ គ្រាប់ដំបូងគេក្នុងលោក
- 2018-11-18 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nokia 9 PureView នឹងដាក់កាមេរ៉ាក្រោយ ៥ គ្រាប់ដំបូងគេក្នុងលោក
ចន្លោះមិនឃើញ
កាលពីខែមុន គេប្រទះឃើញរូបគំរូ render មួយនិយាយពីស្មាតហ្វូន Nokia 9 PureView មានកាមេរ៉ាក្រោយដល់ទៅ ៧ គ្រាប់។ ពេលនេះរូបភាពថ្មីមួយទៀត បានបង្ហាញច្បាស់ថា ក្រុមហ៊ុន HMD Global មានបំណងនឹងបំពាក់កាមេរ៉ា ៦ គ្រាប់លើស្មាតហ្វូនដំបូងគេ។
អ្នកប្រាកដជាដឹងហើយប្រមាណជាងមួយខែមុន Samsung ទើបប្រកាសចេញ Galaxy A9 កាមេរ៉ាក្រោយ ៤ គ្រាប់ដំបូងគេ។
យ៉ាងណាមុននេះបន្តិច ក្រុមហ៊ុន Light បានបញ្ចេញស្មាតហ្វូន L16 មានកាមេរ៉ាក្រោយបំពាក់ដល់ ៩ គ្រាប់ឯណោះ ដែលជាស្មាតហ្វូន Prototype ប៉ុន្តែមិនទាន់ចេញលក់នៅលើទីផ្សារទេ។
ក្រឡេកមកមើលស្មាតហ្វូន Nokia ឯណេះវិញ បើនិយាយពីត្រកូល Lumia windows ស៊េរី Nokia បានផ្ដល់អាជ្ញាប័ណ្ណឲ្យ HMD Global បានទិញ Branding ពី Microsoft រួចរាល់ហើយកាលពីជំនាន់ Nokia 808 PureView ចេញឆ្នាំ ២០១៣ ដែលដំណើរការដោយ Symbian ឯកាមេរ៉ាក្រោយទំហំ ៤១ មេហ្គាភិចសែល ខាងមុខទំហំ ៣ មេហ្គាភិចសែលបង្កប់ដោយសេនស័រ PureView ប៉ុន្តែមិនទទួលបានជោគជ័យ ក៏ត្រូវដួលទៅវិញ។
សម្រាប់ឆ្នាំ ២០១៩ ខាងមុខ HMD Global គ្រោងនឹងបន្តផលិតស្មាតហ្វូនកាមេរ៉ាក្រោយទំហំយក្ស ដោយសហការជាមួយស្តេចឡេន Ziess ម្ដង ហើយជាស្មាតហ្វូនដែលមានកាមេរ៉ា ៦ គ្រាប់ដំបូងគេក្នុងលោក។ ដូចនេះមានតែរង់ចាំ ដល់ឆ្នាំ ២០១៩ ទាំងអស់គ្នា តើ Nokia 9 PureView នឹងបំបែកកំណត់ត្រា Samsung Galaxy A9 ដែរទេ?
នេះជារូបភាពនិងទូរសព្ទគំរូ Nokia 9 Pureview