ព្រោះចូលចិត្តមើលរឿងវាយតប់ ហុង គឹមហួយ ចូលហាត់តុងហ្គីលម៉ូដូ
- 2018-11-19 02:27:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះចូលចិត្តមើលរឿងវាយតប់ ហុង គឹមហួយ ចូលហាត់តុងហ្គីលម៉ូដូ
ចន្លោះមិនឃើញ
ម្ចាស់មេដាយមាសពិភពលោក តុងហ្គីលម៉ូដូ ហុង គឹមហួយ បានទម្លាយរឿងដែលនាំឲ្យខ្លួនចូលហាត់កីឡាប្រភេទវាយតប់ បើទោះខ្លួនជាស្រីក៏ព្រោះចូលចិត្តមើលរឿងវាយតបកាប់ចាក់តាំងពីនៅក្មេង។
ម្ចាស់មេដាយមាសកម្រិតពិភពលោក និងម្ចាស់មេដាយប្រាក់កម្រិតអាស៊ីរូបនេះបានឲ្យដឹងថា មែនទែនតុងហ្គីលម៉ូដូ ជាកីឡាវាយប្រយុទ្ធដែលខ្លួនជាស្រីមិនស័ក្ដិសមហ្វឹកហាត់។ ដើមឡើយ មូលហេតុនៃការចូលហាត់កីឡានេះ ព្រោះចង់ការពារខ្លួន ហើយអ្វីដែលពិសេសជាងនេះទៀតនោះគឺរូបគេចូលចិត្តខ្លាំងតែម្ដងប្រភេទកីឡាវាយតប់។
មុនឈានដល់ចូលរួមប្រកួតលើឆាកអន្តរជាតិ និងឈ្នះមេដាយពីរលើកមកនេះ គឹមហួយ បានប្រឹងប្រែងហ្វឹកហាត់ខ្លាំងមែនទែន តាំងពីចាប់ផ្ដើមចូលហាត់ដំបូងមកម្ល៉េះ។ អំឡុងឆ្នាំ២០១៤ ដែលចូលលេងកីឡានេះដំបូង ឪពុក-ម្ដាយ របស់ខ្លួនមិនអនុញ្ញាតឲ្យចូលហាត់ឡើយ តែដោយចិត្តស្រលាញ់ខ្លាំងពេក ទើបយុវតីកំពុងសិក្សាថ្នាក់ទី១២រូបនេះបានជម្នះនិងចូលហាត់ដល់សព្វថ្ងៃ។
ហុង គឹមហួយ ជាម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៨ ដែលទើបដណ្ដើមបានកាលពីដើមខែវិច្ឆិកា នៅប្រទេសឥណ្ឌា និងជាម្ចាស់មេដាយប្រាក់កម្រិតអាស៊ីកាលពីឆ្នាំ២០១៧ នៅប្រទេសថៃ៕