Kante ព្រម​បន្ត​កុងត្រា​នៅ​ Chelsea ជាមួយ​នឹង​ប្រាក់​ឈ្នួល​ច្រើន​កប់​ពពក

  • 2018-11-23 12:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​បារាំង​ N'Golo Kante បាន​យល់​ព្រម​បន្ត​កុងត្រា​ជាមួយ​ក្លឹប​តោ​ខៀវ​ Chelsea រហូត​ដល់​ឆ្នាំ ២០២៣ ពោល​គឺ​រយៈពេល​ ៥​ឆ្នាំ។

បើ​តាម​សារព័ត៌មាន​ Goal កីឡាករ​រូប​នេះ នឹង​ទទួល​បាន​ថ្លៃ​នឿយហត់​ចំនួន ២៩​ម៉ឺន​ផោន (ត្រូវ​នឹង​ជាង​ ៣៧​ម៉ឺន​ដុល្លារ) ក្នុង​មួយ​សប្ដាហ៍ ខណៈ​រូប​គេ​ទទួល​បាន​ត្រឹម ១៥​ម៉ឺន​ផោន​ (ត្រូវ​នឹង​ជាង​ ១៩​ម៉ឺន​ដុល្លារ​) ក្នុង​កុងត្រា​ចាស់។

កីឡាករ​បារាំង​រូប​នេះ បាន​ផ្ទេរ​ចេញ​ពី​ក្លឹប​ Leicester មក​កាន់​ក្លឹប​ Chelsea នៅ​រដូវ​ក្ដៅ​ឆ្នាំ ២០១៦ ក្នុង​តម្លៃ​ ៣២​លាន​ផោន (ត្រូវ​នឹង​ជាង ៤១​លាន​ដុល្លារ) បន្ទាប់​ពី រូប​គេ​បាន​ជួយ​ក្លឹប​ Leicester ឲ្យ​ឈ្នះ​ពាន​ Premier League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។

ក្នុង​រដូវ​កាល​ ២០១៦/១៧ ខ្សែ​បម្រើ​រូប​នេះ ក៏​បាន​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ និង​ពាន​ FA Cup នៅ​រដូវ​កាល​ដំបូង​ក្នុង​ក្លឹប​ Chelsea។ ក្នុង​រដូវ​កាល​នោះ​ដែរ​ រូប​គេ​ក៏​បាន​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ ២ គឺ​ពាន​ PFA និង​ FWA Player Of The Year។

ចំណែក​ក្នុង​ឆ្នាំ ២០១៨​នេះ​វិញ Kante ក៏​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ដណ្ដើម​យក​ពាន​ World Cup ក្នុង​ប្រទេស​រុស្ស៊ី៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី