ទម្លាប់អាក្រក់៤នេះ ធ្វើឲ្យអ្នកធាត់ទៅៗ គ្មានថ្ងៃស្គមឡើយ!

  • 2018-11-25 05:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​អ្នក​មិន​ប្រយ័ត្ន​ហើយ​ធ្វើ​រឿង​មួយ​ចំនួន​ឲ្យ​ក្លាយ​ជា​ទម្លាប់ នោះ​អ្នក​នឹង​មាន​រាង​​ដែល​មិន​ស្អាត​ដូច​អ្នក​ដទៃ​ឡើយ។ ដូច​នេះ​តើ​មាន​ទម្លាប់​អ្វី​ខ្លះ​ ដែល​ធ្វើ​ឲ្យ​អ្នក​ធាត់ មិន​ងាយ​ស្គម?

រូបភាព​យក​ពី​សារព័ត៌មាន​ថៃ

**១- ញាុំកាហ្វេ**

នារី ដែល​ធ្វើ​ការ​ភាគច្រើន​តែងតែ​មាន​ទម្លាប់​ញ៉ាំ​កាហ្វេ។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅ​ពេល​ដែល​ញ៉ាំ​ច្រើន វា​អាច​នឹង​ប៉ះពាល់​ដល់​បេះដូង​អ្នក។ ជា​ពិសេស​វា​នឹង​កាត់​ជាតិ​ទឹក​នៃ​ក្រពះ និង​ពោះ​វៀន​អ្នក ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​ប្រឈម​មុខ​នឹង​ជំងឺ​ទល់​លាមក នោះ​ក្បាល​ពោះ​នឹង​ដុះ​ចេញ​មក​ជា​មិន​ខាន​ឡើយ។

២- ការញាុំផ្លែឈើ ជំនួសបាយ

មាន​នារី​មួយ​ចំនួន​ព្រោះ​តែ​ចង់​ស្គម តែងតែ​ញ៉ាំ​ផ្លែ​ឈើ​ជំនួស​បាយ និង​អាហារ​ផ្សេងៗ។ ប៉ុន្តែ​ទង្វើ​នេះ​បែរ​ជា​ទង្វើ​ដែល​ខុស​ឆ្គង​ជាទី​បំផុត។ នៅ​ពេល​ដែល​អ្នក​ពិសា​ផ្លែ​ឈើ​ច្រើន នោះ​ក្នុង​ខ្លួន​អ្នក​នឹង​ផ្ទុក​ជាតិ​ស្ករ​ច្រើន ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ធាត់។ ម្យ៉ាង​ទៀត​នៅ​ពេល​ដែល​ខ្លួន​អ្នក​ខ្វះ​សារ​ធាតុ​ចិញ្ចឹម​ព្រម​ទាំង​ប្រូតេអ៊ីន វា​នឹង​ធ្វើ​ឲ្យ​ខ្លាញ់​កាន់​តែ​កក​ក្នុង​រាង​កាយ​អ្នក។

៣- ការមិនញុំាអាហារពេលព្រឹក

នៅ​ពេល​ដែល​អ្នក​ចង់​មាន​រាង​ស្អាត ហើយ​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ខូច​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ទៀត​ផង។ ជា​ពិសេស​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ពិសា​កាន់តែ​ច្រើន​នៅ​ពេល​ថ្ងៃ។

៤- ញុំាអាហារ​មិនទំពារ​ឲ្យ​បាន​ត្រឹមត្រូវ

នៅ​ពេល​ដែល​អ្នក​ប្រញាប់​ហើយ​មិន​ទំពារ​អាហារ​ឲ្យ​ម៉ត់​ក៏​លេប​ចូល​ពោះ នោះ​អ្នក​នឹង​មិន​បាច់​ចង់​ស្គម​ទេ ព្រោះ​អាហារ​ទាំងនោះ​មិន​រំលាយ​ឡើយ។ នៅ​ពេល​ដែល​ទុក​យូរ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ធាត់​បាន៕

ប្រភព៖ Health.com.kh   អត្ថបទ៖ ដៃគូសហការ