Emery ថាមិនចាញ់១៧ប្រកួតជាប់គ្នានៅមិនទាន់គ្រប់គ្រាន់ទេសម្រាប់ Arsenal
- 2018-11-26 01:30:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Emery ថាមិនចាញ់១៧ប្រកួតជាប់គ្នានៅមិនទាន់គ្រប់គ្រាន់ទេសម្រាប់ Arsenal
ចន្លោះមិនឃើញ
Arsenal បានយកឈ្នះ Bournemouth ដោយលទ្ធផល ២ទល់នឹង១ក្នុងការប្រកួត Premier League សប្ដាហ៍ទី១៣ ដោយខិតជិតមែនទែនមកកាន់តំបន់ Top 4 ក្រោម Chelsea តែ១ពិន្ទុប៉ុណ្ណោះ។
នេះគឺជាប្រកួតទី១៧ហើយដែលក្រុមរហស្សនាមថាកាំភ្លើងធំមិនទាន់ស្គាល់ពាក្យថាបរាជ័យគិតលើគ្រប់កម្មវិធី ប៉ុន្តែអ្នកចាត់ការ Unai Emery បាននិយាយថាលោករំពឹងក្រុមរបស់ខ្លួនធ្វើឲ្យបានល្អជាងនេះទៀតនៅប្រកួតបន្តបន្ទាប់។
"ពួកយើងមិនចាញ់១៧ប្រកួតមែន ប៉ុន្តែយើងបានត្រឹមស្មើនៅប្រកួតមួយចំនួន ទាំងនោះគឺជាអ្វីដែល Arsenal ត្រូវប្រឹងប្រែងឲ្យកាន់តែខ្លាំងថែមទៀត។ ពួកយើងរីករាយនឹងលទ្ធផលនេះ ព្រោះខ្ញុំដឹងមុនថាការប៉ះ Bournemouth គឺជាប្រកួតដ៏តានតឹង"។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញនិយាយ។
គួរបញ្ជាក់ថាប្រកួតយប់មិញ Bournemouth ស៊ុតបញ្ចូលទីដោយ King នៅនាទី៤៥ ស្របពេល Arsenal ស៊ុតគ្រាប់ទី១ដោយបាល់ចូលទីខ្លួនឯងរបស់ Lerma ហើយគ្រាប់ទី២រកបានដោយខ្សែប្រយុទ្ធឆ្នើម Aubameyang នាទី៦៧៕