អតីត​ជើង​ខ្លាំង​ នួន សូរិយា ប្រាប់​គន្លឹះ​«ចូលវ៉ៃរហ័ស គេចបានលឿន»

  • 2018-11-26 03:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ នួន សូរីយា បាន​​លើក​ឡើង​ពី​ចំណុច​ពិសេស​របស់​ខ្លួន​ដែល​ចូល​វ៉ៃ​រហ័សរហួន​ និង​គេច​ចេញ​ពី​ការ​វាយ​របស់​ដៃ​គូ​បាន​លឿន​​ដើម្បី​ចែក​រំលែក​​ដល់​កីឡាករ​ប្រដាល់​ជំនាន់​ក្រោយ។

នួន សូរីយា

នួន សូរីយា ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​បាន​សរសេរ​លើ​ Facebook របស់​ខ្លួន​កាល​ពី​ព្រឹក​មិញ​ថា លោក​ចូល​វ៉ៃ​ដៃ​គូ​រហ័សរហួន​ និង​គេច​ចេញ​ពី​ការ​វ៉ៃ​របស់​គេ​បាន​លឿន​គឺ​មិន​មែន​ដោយ​សារ​​ភ្នែក​រហ័ស​នោះ​ទេ។ ចំណុច​ល្អ​របស់​លោក​ទាំង​នេះ​​កើត​មាន​ឡើង​ដោយ​សារ​តែ​​ការ​ហ្វឹកហាត់​ និង​សម​ជា​មួយ​កីឡាករ​ខ្លាំង​ៗ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រដាល់​សកល​ជា​ប្រចាំ បន្ទាប់​ពី​ហ្វឹកហាត់​ប្រដាល់​សេរី​ជា​មួយ​គ្រូ​រួច។

នួន សូរីយា

ផ្អែក​តាម​ការ​ចែក​រំលែក​នេះ​មាន​ន័យ​ថា​ អតីត​ជើង​ខ្លាំង​ នួន សូរីយា ដែល​ពូកែ​កណ្តាប់​ដៃ​លឿន​ និង​ចលនា​​គោលជំហរ​ល្អ​នោះ​ហ្វឹកហាត់​ប្រដាល់​សេរី​គុន​ខ្មែរ​ និង​ហាត់​ប្រដាល់​សកល​ថែម​ទៀត៕

នួន សូរីយា (ក្រហម) (រូបថត៖ Noun Sorya)

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី