ប៉ែន ផាត ផ្ដាំទៅគ្រូកម្ពុជា “១ប្រទេសចង់បានជ័យជម្នះ មិនមែនបទពិសោធទៀតទេ”
- 2018-11-26 06:54:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ែន ផាត ផ្ដាំទៅគ្រូកម្ពុជា “១ប្រទេសចង់បានជ័យជម្នះ មិនមែនបទពិសោធទៀតទេ”
ចន្លោះមិនឃើញ
លោក Felix គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ចប់ភារកិច្ចរបស់ខ្លួនដឹកនាំក្រុមនៅពានរង្វាន់ AFF Suzuki Cup 2018 ហើយ ដោយបន្សល់នៅពាក្យថា បទពិសោធដដែល ព្រោះក្រុមមិនបានឡើងទៅវគ្គបន្ដ ឬឈ្នះក្រុមណាមួយគួរឱ្យកត់សម្គាល់ឡើយ។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រកត់សម្គាល់ទៀតនោះ គឺការប្រកួតចុងក្រោយជាមួយវៀតណាម ដែលដាក់កីឡាករក្មេងៗលេងច្រើន ខណៈដែលកីឡាករឆ្នើមៗប្រចាំក្រុមវិញ ដាក់ចូលលេងនៅចុងម៉ោង។ ស្របពេលដែលនិយាយពីទម្រង់លេងវិញនោះ ៤ប្រកួតនៅ Suzuki Cup គឺក្រុមកម្ពុជាប្ដូរទម្រង់លេងជានិច្ច។ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ក៏មិនទាន់រកឃើញតំបន់លេងមួយ ឱ្យជាក់លាក់នៅឡើយដែរ ក្នុងការប្រកួតកន្លងមកនេះ។
អមជាមួយអ្នកគាំទ្រយល់ឃើញដូច្នេះដែរ អតីតកីឡាករក្រុមជម្រើសជាតិ ប៉ែត ផាត បានបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖ “គួរឱ្យស្ដាយណាស់លោកគ្រូជម្រើសជាតិកម្ពុជាយើង គំនិតរបស់គាត់ប្លែកពីគ្រូផ្សេងៗច្រើនណាស់! កីឡាករឆ្នើមៗគាត់ឱ្យលេង១០នាទីចុងក្រោយ ពេលដែលចាញ់ហើយ! ខ្ញុំខំអត់ទ្រាំចង់ដាច់ដង្ហើមហើយលោកគ្រូអើយ ទម្រង់លេងបានល្អនៅភូមា លោកក៏ដូរចេញ លេងជាមួយឡាវ កីឡាករល្អៗ ទម្រង់លេងល្អ ក៏លោកដូរដែរ? ដល់ទៅវៀតណាម លោកគ្រូក៏ដូរទម្រង់លេង ហើយមិនឱ្យកីឡាករឆ្នើមៗ ល្អលេង! ខ្ញុំប្រាប់ទៅលោកគ្រូ បើចង់ឱ្យក្មេងមានបទពិសោធ គេមិនដែលធ្វើនៅពេលប្រកួតផ្លូវការទេ លោកគ្រូ! មិត្តភាព គឺ OK គេឱ្យលេង២០នាទីចុងក្រោយទេ។ ចុងក្រោយសូមប្រាប់លោកគ្រូថា ការប្រកួតជាផ្លូវការកន្លងមកនេះ មិនមែនឱ្យលោកគ្រូមកធ្វើការពិសោធទេ គឺយើងទាំងអស់គ្នាមួយប្រទេសចង់បានជ័យជម្នះ និងការរីកចម្រើនទៅមុខបាទ លោកគ្រូ”៕