Sarri សង្ឃឹម​ Inter មិន​ធ្វើ​ខុស​ដូច Chelsea ពេល​ប៉ះ​ Spurs

  • 2018-11-26 07:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Maurizio Sarri បាន​ផ្ដល់​ដំបូន្មាន​មួយ​ចំនួន​ឲ្យ​ Inter Milan ត្រៀម​​ប៉ះ​ Tottenham Hotspurបន្ទាប់​ពី​ក្រុម​របស់​លោក​ទក់​សាច់​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។

Sarri

អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​បាន​ដឹកនាំ​ Chelsea ចាញ់​ Spurs ៣-១​ ជា​បរាជ័យ​លើក​ដំបូង​របស់​ខ្លួន​នៅ​ Premier League គិត​ត្រឹម​សប្ដាហ៍​ទី​១៣។​ លទ្ធផល​នេះ​​ធ្វើ​ឲ្យ​ក្រុម Chelsea បាត់​បង់​លេខ​៣​ឲ្យ​ទៅ​ក្រុម​លោក Mauricio Pochettino ដោយ​ធ្លាក់​មក​លេខ​៤​មាន​១​ពិន្ទុ​ប៉ុណ្ណោះ​លើ​ Arsenal។ ​

Sarri បាន​ផ្ដាំ​ទៅ​ Inter ដែល​ជា​ក្លឹប​មក​ពី​ប្រទេស​កំណើត​របស់​លោក​ថា​ត្រូវ​រៀន​ពី​កំហុស​របស់​ Chelsea ដើម្បី​ចៀសវាង​បរាជ័យ​លើ​ទឹកដី Wembley ក្នុង​ការ​ប្រកួត​ Champions Leagueនៅ​យប់​ថ្ងៃ​ពុធ​ខាង​មុខ។

“Inter ត្រូវ​ប្រយ័ត្ន​នៅ​៣០​នាទី​ដំបូង​ដោយសារ​​វា​គឺ​ជា​ពេល​ដែល​ Spurs ធ្វើ​បាន​ល្អ​បំផុត។​ មួយ​ទៀត​គឺ​កុំ​ធ្វេស​ប្រហែស​ខូច​បាល់​នៅ​តំបន់​កណ្ដាល​ព្រោះ​ Spurs គឺ​ជា​ក្រុម​កំពូល​មួយ​នៅ​អឺរ៉ុប​ដែល​ពូកែ​វាយ​បក​លឿន​ៗ​ហើយ​សម្រេច​ទី​បាន​ល្អ"។ អតីត​អ្នក​ចាត់ការ​ Lazio និយាយ​ដូច្នេះ៕

អត្ថបទ៖ វីរ័ត្ន