Huawei ជែង Samsung ​ត្រៀម​ប្រកាស​ស្មាតហ្វូន​អេក្រង់ Infinity-O មុន​គេ​បង្អស់

  • 2018-11-26 11:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន​ក្រុមហ៊ុន Huawei កំពុង​ឆ្ពោះ​យ៉ាង​ប្រកិត​ក្នុង​ការ​ទាញ​ទម្លាក់​ Samsung ពី​តំណែង​ក្រុមហ៊ុន​ចែកចាយ​ស្មាតហ្វូន​លំដាប់​កំពូល​ទូទាំង​សកលលោក។ Mate 20 ជា​ម៉ូឌែល​ចុង​ក្រោយ​និង​ជា​គូ​ប្រជែង​ដ៏​តានតឹង​របស់ Galaxy Note 9។

កន្លង​ទៅ​ Huawei ធ្លាប់​ផ្ទុះ​ដំណឹង​ចង់​ផ្តួល Samsung ផលិត​ស្មាតហ្វូន​បត់​បាន​មុន​គេ​បង្អស់ ប៉ុន្តែ​ថ្មីៗ​នេះ​ក៏​បញ្ជាក់​រឿងរ៉ាវ​មួយ​ផ្សេង​ទៀត​ជុំវិញ​ការ​ប្រកាស​ស្មាតហ្វូន​បំពាក់​អេក្រង់ Infinity-O នា​ខែ​ធ្នូ​ខាង​មុខ។ សារ​នេះ​ឆ្លើយតប​ទៅ​នឹង​ក្រុមហ៊ុន Samsung ដែល​ល្ហិចល្ហៀង​ថា​ចង់​ចេញ​ផ្សាយ​ត្រកូល Galaxy A8s មាន​រន្ធ​ប្រហោង​ខ្មៅ​តូច​មួយ​ភ្ជាប់​លើ​អេក្រង់​ផ្ទៃ​ពេញ។

ការ​បញ្ជាក់​បង្ហោះ​លើ​បណ្តាញ​សង្គម Weibo ដោយ​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​បង្ហើប​ពី​រូបរាង​ស្មាតហ្វូន​អេក្រង់​ផ្ទៃ​ពេញ​ួយ​មាន​ប្រហោង​ខ្មៅ​តូច​នៅ​ចំហៀង​ខាង​ឆ្វេង​ផ្នែក​ខាង​លើ គួប​ផ្សំ​កាលបរិច្ឆេទ​ច្បាស់លាស់​ក្នុង​ខែ​ធ្នូ។ អ៊ីចឹង​រង់ចាំ​អុត​មើល​ទាំង​អស់​គ្នា តើ Samsung ឬ Huawei នឹង​អាច​ប្រកាស​ស្មាតហ្វូន​អេក្រង់ Infinity-O មុន​គេ​បង្អស់?

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា