​ម៉ូតូ​រុក​ព្រៃកម្លាំង​ខ្លាំង​ស៊េរី ២០១៩ របស់ Honda មាន​លក់​នៅ​ខ្មែរ​ហើយ

  • 2018-11-27 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ម៉ូតូ Honda Winner GTR កម្លាំង​ម៉ាស៊ីន 150cc ឆ្នាំ ២០១៩ សម្រាប់​អ្នក​​ចូលចិត្ត​លេង​ម៉ូតូ ឬ​បើក​រុក​ព្រៃ(Off-road) បាន​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ក្នុង​ស្រុក​ហើយ។

តាម​ប្រភព​ពី​ហាង​លក់​ម៉ូតូ​មួយ​កន្លែង​ម្តុំ​គិរីរម្យ បាន​ឲ្យ​ដឹង​ថា ម៉ូតូ​សំណព្វ​ចិត្ត rider នេះ​មាន​លក់​ហើយ ប៉ុន្តែ​ក្នុង​ចំនួន​មាន​កំណត់ ដែល​លោក​អះ​អាង​ថា មាន​ធានា​លើ​តម្លៃ​ធូរ​ថ្លៃ​ជាងគេ ម៉ាស៊ីន​ថី្ម​សុទ្ធ100% និង​មាន​ពន្ធ​ត្រឹម​ត្រូវ។

លក្ខណៈ​សម្បត្តិ​ម៉ូតូ Honda Winner GTR កម្លាំង​ម៉ាស៊ីន 150cc ឆ្នាំ ២០១៩ នេះ​គឺ មាន​កម្លាំង​ខ្លាំង​១៥០ សេសេ​ម៉ាស៊ីន​ធំ ១៦ សេស ប្រើ​ចង្កឹះ​លេខ​មាន ៦លេខ (ល្បឿន​លឿនបើ​ថែម​ដុំ ECU រត់​បាន180km ) មាន​ធុងទឹក រត់​ផ្លូវ​ឆ្ងាយ​មិន​ងាយ​ក្តៅ (ប្រើ​អំប្រ៊ីយ៉ា) ។

ប្រើ​ប្រព័ន្ធ​សាំងFI (​ប្រព័ន្ធ​សាំង​ប៉ិច) ស៊ី​សាំង​តិច ១ លីត្រ​ជិះ​បានប្រហែល ៤៥គីឡូម៉ែត្រ អំពូល​មុខ​ជា​ប្រភេទ LED ភ្លឺ​ច្បាស់ បំពាក់​ដោយ​កុងទ័រ​ទំនើប សំបក​កង់​មុខ​ក្រោយ អត់​មាន​ពោះវៀន ប្រភេទ​កង់​ធំ ប្រើ​ប្រព័ន្ធ​ហ្រ្វាំង​ថាស​ មុខក្រោយ។

ចំពោះ​តម្លៃ​ម៉ូតូ Honda Winner GTR កម្លាំង​ម៉ាស៊ីន 150cc ឆ្នាំ ២០១៩ គឺ​ប្រមាណជា ២៥០០ ដុល្លារ៕

រូបភាព៖ Winner Cambodia
ម៉ូតូ Honda Winner GTR

អត្ថបទ៖ រក្សា