ធ្លាយ​រូបរាង Vivo NEX 2 ​ប្រើ​អេក្រង់​ភ្លោះ ងំ​កាមេរ៉ា​មុខ​ក្រោយ​តម្រៀប​លើ​ជួរ​តែ​មួយ

  • 2018-11-27 11:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

NEX ជា​ត្រកូល​ស្មាតហ្វូន Vivo ដំបូង​មាន​បំពាក់​កាមេរ៉ា Selfie ដែល​អាច​ហូត​បាន មុន​រំលង​មួយ​សប្ដាហ៍​នៃ​ការ​ប្រកាស Oppo Find X។ ការ​វិវត្ត​របស់​ក្រុមហ៊ុន​ Vivo នឹង​នៅ​តែ​បន្ត​ធ្វើ​ឡើង ជាមួយ​ស្មាតហ្វូន​ម៉ូឌែល NEX 2 ក្រោយ​ទើប​លេច​ធ្លាយ​រូបភាព​ប៉ុន្មាន​សន្លឹក​លើ​បណ្តាញ​សង្គម Weibo ​កាល​ពី​ពេល​ថ្មីៗ​នេះ​។

ចំណុច​ពិសេស​ត្រង់​មាន​បំពាក់​នូវ​អេក្រង់​ភ្លោះ​សង​ខាង ដោយ​ខាង​មុខ​លាត​ពេញ និង​ខាង​ក្រោយ​បន្សល់​ទុក​ផ្នែក​ដាក់​កាមេរ៉ា​និង​ស្លាក​សញ្ញា Vivo។ អ្វី​ដែល​ប្លែក​ភ្នែក​ត្រង់​កាមេរ៉ា​មុខ​ក្រោយ​ចំនួន ៣ គ្រាប់​រចនា​ដាក់​បញ្ឈរ​អម​គ្នា ពោល​គឺ​បើ​អ្នក​ចង់​ថត Selfie ឬ​និយាយ​ Video Call ត្រូវ​ប្រើប្រាស់​អេក្រង់​តួ​ក្រោយ ខណៈ​ខាង​មុខ​អាច​ប្រើ​កម្សាន្ត​ការ​លេង​ហ្គេម​ឬ​ទស្សនា​វីដេអូ។

បន្ថែម​ពី​នេះ NEX 2 រំពឹង​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 845 មាន​ RAM ទំហំ 8GB ដោយ​អេក្រង់ AMOLED ទំហំ ៦,៥៩ អ៊ីញ​ប្រហែល NEX S និង​តួ​ក្រោយ​អេក្រង់​មាន​មាត្រដ្ឋាន ១៦:៩ ដើម្បី​បន្សល់​គែម​ទុក​ដាក់​កាមេរ៉ា​និង​ Logo។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា