ចេញ​ពិន្ទុ​វាយ​តម្លៃ​ម៉ាស៊ីន Galaxy S10+ ឈរ​លេខ​មួយ​ខាង Android តែ​នៅ​ចាញ់ iPhone

  • 2018-11-27 12:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​គណនី @IceUniverse ជា​ញឹកញយ​បង្ហោះ​នូវ​ចចាមអារ៉ាម​ទាក់ទង​ស្មាតហ្វូន Samsung បាន​បន្ត​ចែកចាយ​នូវ​ព័ត៌មាន​បែកធ្លាយ​ទាក់ទង​ពិន្ទុ​វាយ​តម្លៃ​ម៉ាស៊ីន Galaxy S10+ មាន​កំណែ​ម៉ាស៊ីន​លេខ SM-G975F ។

តេស្ត​ផ្ទាល់​លើ​កម្មវិធី AnTuTu ត្រកូល Galaxy S ជំនាន់​ក្រោយ​ទទួល​បាន​ ៣២៥ ០៧៦ ពិន្ទុ ពោល​គឺ​ឈរ​នៅ​លំដាប់​ទី ១ ជា​ស្មាតហ្វូន Android កម្លាំង​ខ្លាំង​បំផុត​យក​ឈ្នះ Mate 20 Pro មាន ៣០៩ ៦២៨ ពិន្ទុ ប៉ុន្តែ​នៅ​ចាញ់ iPhone XS ហក់​ដល់ ៣៥៨ ០៩១ ពិន្ទុ និង iPad Pro សេរ៊ី​ឆ្នាំ ២០១៨ ខ្ពស់​បំផុត ៥៦៦ ៣៦៣ ពិន្ទុ។

បង្ហើប​បន្ថែម​ចេញ​ពី​ការ​តេស្ត​ខាង​លើ អាច​ឲ្យ​យើង​ដឹង​ថា​ម៉ាស៊ីន​នោះ​បំពាក់​នូវ​បន្ទះ​ឈីប Samsung Exynos 9820 មាន RAM 6GB ដោយ​កម្រិត​បង្ហាញ​លើ​អេក្រង់ ២ ២៨០ x ១ ០៨០ ភីកសែល អម GPU ជំនាន់ Mali-G76 និង​ដំណើរការ​លើ Android 9 Pie។ ចង់​ដឹង​លម្អិត​ជាង​នេះ យើង​នឹង​ច្បាស់​ទាំង​អស់​គ្នា​ក្នុង​ការ​បង្ហាញ​ខ្លួន​ផ្លូវការ​ដែល​តាម​ដំណឹង​ល្ហិចល្ហៀង​អាច​ធ្វើ​ឡើង​នា​ដើម​ឆ្នាំ ២០១៩ ខាង​មុខ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា