ដេញបុរសម្នាក់ចុះពីយន្ដហោះភ្លាមៗ ដោយសាររូប១សន្លឹក តែចុងក្រោយហួសចិត្តគ្រប់គ្នា

  • 2018-11-28 03:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដំណើរ​ម្នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​យន្ដ​ហោះ​ឥណ្ឌា​មួយ​គ្រឿង​ក្រោយ​ថត​រូប Selfie របស់​ខ្លួន​ដោយ​មាន​ភ្ជាប់​ជាមួយ​ពាក្យ "ភេរវករ”។

នៅ​ក្នុង​ជើង​ហោះ​ហើរ​មួយ​ពី​ទីក្រុង Kolkata ទៅ Mumbai កាល​ពី​ថ្ងៃ​ចន្ទ អ្នក​ដំណើរ​ឈ្មោះ Yogvedant Poddar អាយុ ២១​ឆ្នាំ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​យន្ដហោះ​ក្រោយ​អ្នក​ដំណើរ​ម្នាក់​ទៀត​បាន​ឃើញ​រូបគេ​សរសេរ "ភេរវករ​នៅ​លើ​យន្ដហោះ, ខ្ញុំ​បំផ្លាញ​បេះដូង​នារី​ម្នាក់" ទៅ​ក្នុង​ទូរស័ព្ទ​របស់​ខ្លួន។ សំណេរ​នេះ ត្រូវ​បាន​ភ្ជាប់​ជា​មួយ​រូប Selfie របស់​លោក​ដែល​ពាក់​ម៉ាស​ពាក់​កណ្ដាល​មុខ ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​សង្ស័យ និង​ភ័យ​​ខ្លាច​យ៉ាង​ខ្លាំង។ ភ្លាម​នោះ អ្នក​ដំណើរ​ក៏​បាន​ផ្ដល់​ដំណឹង​ដល់​អ្នក​បម្រើ​លើ​យន្ដហោះ រួច​បណ្ដេញ​លោក Poddar ចុះ​តែ​ម្ដង។

លើស​ពី​នេះ​ទៀត លោក Poddar ត្រូវ​បាន​ឃុំ​អស់​រយៈ​ពេល​ជាង ១០​ម៉ោង​សម្រាប់​ការ​សាកសួរ និង​ស៊ើប​អង្កេត​ជុំវិញ​ករណី​នេះ។ នៅ​ទី​បំផុត ប៉ូលិស​ឲ្យ​ដឹង​ថា "យើង​បាន​ធ្វើ​ការ​សាកសួរ​ជន​សង្ស័យ​យ៉ាង​លម្អិត​បំផុត ប៉ុន្តែ​មិន​បាន​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នោះ​ទេ។ វា​គ្រាន់​តែ​ជា​សារ​ដែល​គេ​សរសេរ​លេង​ទៅ​កាន់​មិត្ត​ភក្ដិ​ប៉ុណ្ណោះ ហើយ​មិន​មាន​បំណង​វាយ​ប្រហារ​នរណា​ម្នាក់​នោះ​ទេ។”

ក្រោយ​កើត​ហេតុ លោក Poddar ត្រូវ​បាន​ដោះ​លែង​និង​អនុញ្ញាត​ឲ្យ​បន្ដ​ដំណើរ​ទៅ​កាន់​ទីក្រុង Mumbai ដោយ​ជើង​ហោះហើរ​របស់​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ម៉ោង​ទៀត​ផង៕

ប្រភព៖ Scmp   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម