ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​កម្ពុជា ​ឈាន​ដល់​ដំណាក់​កាល ចរចា​ប្រាក់​ខែ​ក្លឹប​នៅ​ក្រៅ​ប្រទេស

  • 2018-11-28 03:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ រ៉ឹង ប៊ុនហៀង ​ដែល​ទទួល​បាន​ការ​រិះគន់​ខ្លាំង​នៅ​ជម្រើស​ជាតិ​នោះ ​កំពុង​ឈាន​ដល់​ការ​ចរចា​ប្រាក់​ខែ​ជាមួយ​ក្លឹប FC Imphal City ​ក្នុង​លីគ​ប្រទេស​ឥណ្ឌា​ហើយ។

​បើ​តាម​លោក ភា សុភក្ត្រា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​កាល​ពី​យប់មិញ។ ប៊ុនហៀង ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ក្លឹប​នៅ​ក្រៅ​ស្រុក ​បើ​ទោះ​ជា​មាន​អ្នក​គាំទ្រ​ខ្លះ​មិន​ពេញ​ចិត្ត​ទម្រង់​លេង​របស់​គេ​នៅ​ជម្រើស​ជាតិ​ក៏​ដោយ។ Imphal City ​នេះ ​បាន​ទាក់ទង​ទៅ​លោក​ផ្ទាល់ ​នៅ​យប់មិញ ​ហើយ​ក្លឹប​និង​ក្លឹប​កំពុង​ចរចា​រឿង​ប្រាក់​ខែ​របស់​កីឡាករ។ ប្រសិន​បើ​អ្វី​គ្រប់​យ៉ាង​ត្រូវ​រ៉ូវ​គ្នា ​នោះ​ប៊ុនហៀង ​នឹង​មាន​ឱកាស​ទៅ​លេង​នៅ​ប្រទេស​ឥណ្ឌា​ជាក់​ជា​មិន​ខាន។

អំឡុង​ពេល​អ្នក​គាំទ្រ​រិះគន់​ខ្សែ​ប្រយុទ្ធ​ខាង​លើ ​នៅ​ជម្រើស​ជាតិ​នោះ ​លោក​ខួវ ឆាយ ​អគ្គលេខា​ធិការ​ក្លឹប​ក្រសួង​ការពារ​ជាតិ ​ក៏​បាន​បង្ហើប​ថា​មាន​ក្លឹប​នៅ​ក្រៅ​ស្រុក​ទាក់ទង ប៊ុនហៀង​ដែរ។ ដោយ​គ្រា​នោះ ​ពួកគេ​យល់​ឃើញ​ថា​កីឡាករ​រូប​នេះ​លេង​ល្អ ​ដោយ​សឹង​តែ​ល្អ​ជាង​កីឡាករ​ពាក់​អាវ​លេខ​១១​របស់​ក្រុម​ជម្រើស​ជាតិ​ថែម​ទៀត​ផង៕

អត្ថបទ៖ មុន្នីរម្យ