​ខ្សែ​ការពារ​ឆ្នើម​កម្ពុជា​ពីរ​រូប​នេះ​ វិវឌ្ឍ​ខ្លួន​ពី​ក្មេង​រើស​បាល់​មក​ជា​កីឡាករ​អាជីព​

  • 2018-11-29 00:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា សំអឿន ពិដោរ និង​ រស់ សំអឿន ​​ជា​ក្មេង​រើស​បាល់​​កាល​ពួក​គេ​នៅ​តូច ​ស្រប​ពេល​បច្ចុប្បន្ន​ជា​កីឡាករ​អាជីព​ដែល​ទទួល​បាន​ជោគជ័យ​។

សំអឿន ពិដោរ ៖ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ឆ្នាំង ​ពិដោរ ​ចូល​ចិត្ត​បាល់ទាត់​តាំង​ពី​តូច​មក ​ហើយ​រូបគេ​តែងតែ​ធ្វើ​ជា​អ្នក​រើស​បាល់​ឱ្យ​គេ​ទាត់​នៅ​ស្ដាត​ចាស់ ​ដើម្បី​មាន​ឱកាស​បាន​លេង​បាល់ទាត់​ខ្លះ​ៗ។ ​ដោយ​សារ​តែ​មាន​ចិត្ត​ស្រលាញ់​វិស័យ​នេះ បូក​ផ្សំ​ឱកាស​បាន​ផ្ដល់​ឱ្យ​ផង​នោះ ​រូបគេ​បាន​ចូល​រួម​ហ្វឹកហាត់​បាល់ទាត់​ក្នុង​នាម​ជា​យុវជន​របស់​កូន​ក្រុម​លោក​គ្រូ ​ ភា សុភ័ក្រ្តា ​រហូត​ក្លាយ​ខ្លួន​ជា​កីឡាករ​ល្អ​ម្នាក់ ​និង​បាន​ជាប់​ជា​មួយ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​តាំង​ពី​យុវជន​រហូត​ដល់​ក្រុម​ធំ​ទល់​បច្ចុប្បន្ន​នេះ។

សំអឿន ពិដោរ

រស់ សំអឿន ៖ ធ្លាប់​រើស​បាល់​កាល​នៅ​​អាយុ​៩ឬ១០​ឆ្នាំ​កាល​នោះ​គេ​រើស​បាល់​ផង ហ្នឹង​​ហ្វឹកហាត់​បាល់​ផង​ដែរ។ ​ជា​មួយ​តម្លៃ​នៃ​ការ​រើស​បាល់​របស់​គេ​ សំអឿន ទទួល​​បាន​៣ទៅ​៤ ដុល្លារ​សម្រាប់​១​ប្រកួត។

រស់ សំអឿន

កីឡាករ​ទាំង​ពីរ​ខាង​លើ​សុទ្ធ​កំពុង​មាន​របួស​ដូច​គ្នា ​ហើយ​ពួក​គេ​ក៏​មិន​បាន​មាន​ឈ្មោះ​ជាប់​ជម្រើស​ជាតិ​លេង AFF Suzuki Cup 2018 កាល​ពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម