ម្ចាស់ iPhone/iPad ត្រូវដឹង! Apple ផ្តាច់ជីវិតប្រព័ន្ធប្រតិបត្តិ iOS 12.0.1 ជាផ្លូវការហើយ
- 2018-11-28 14:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ iPhone/iPad ត្រូវដឹង! Apple ផ្តាច់ជីវិតប្រព័ន្ធប្រតិបត្តិ iOS 12.0.1 ជាផ្លូវការហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple បានសម្រេចបិទចោលមិនឲ្យ Downgrade ឬ Restore មកកាន់ iOS 12.0.1 ក្រោយបើកឲ្យប្រើប្រាស់បានរយៈពេលជាង ២ ខែ។ ម្ចាស់ឧបករណ៍ខ្លះគិតថាចង់ទម្លាក់ដើម្បីទុកម៉ាស៊ីន Jailbreak ឬអាចថាជំនាន់ក្រោយមានល្បឿនយឺត ពេលនេះលែងអនុវត្តបានទៀតហើយ។
ពោលគឺម៉ាស៊ីនទាំងអស់ចាំបាច់ទាមទារឲ្យដំឡើងទៅប្រព័ន្ធប្រតិបត្តិជំនាន់ចុងក្រោយ iOS 12.1 ឬសាកល្បងជំនាន់ Beta នៃ iOS 12.1.1 ដែលស្ថិតក្រោមការអភិវឌ្ឍ។
រំឭកថាជុំវិញដំណឹង Jailbreak កន្លងមកក៏ធ្លាប់លេចលឺជារឿយៗពីជោគជ័យរបស់ក្រុម PanguTeam និង Luca Todesco លើ iOS 12 និងបំបែកកូដលើ iPhone XS ប៉ុន្តែសោកស្ដាយដែលកម្មវិធីប្រើប្រាស់ផ្លូវការមិនទាន់ចេញផ្សាយជាសាធារណៈ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: