កម្មវិធីពិសេសមួយ អាចឆែកដឹងភ្លាមសីតុណ្ហភាព CPU របស់កុំព្យូទ័រ
- 2018-11-30 03:59:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីពិសេសមួយ អាចឆែកដឹងភ្លាមសីតុណ្ហភាព CPU របស់កុំព្យូទ័រ
ចន្លោះមិនឃើញ
CPU ជាខួរក្បាលកុំព្យូទ័រទទួលខុសត្រូវបែកចែកអនុវត្តការងារទៅតាមការបញ្ជារបស់អ្នកប្រើប្រាស់។ ការតាមដានសីតុណ្ហភាព CPU អាចជួយឲ្យអ្នកកែប្រែស្ថានការណ៍បានទាន់ពេលវេលា មិនឲ្យខូច។ ដំណោះស្រាយក្នុងការពិនិត្យអាចប្រើកម្មវិធីជំនួយបាន។
បើប្រើ Intel Core Processor មានកម្មវិធី Extreme Tuning Utility (XTU) របស់ Intel អាចពិនិត្យដឹងពីកម្រិតសីតុណ្ហភាព Processor កំពុងដំណើរការបាន។
ទាញយកកម្មវិធី Extreme Tuning Utility របស់ Intel ហើយដំឡើងដូចនឹងកម្មវិធីទូទៅដែរ។
បើកដំណើរការកម្មវិធី នឹងឃើញមានព័ត៌មានជាច្រើន ខណៈនៅផ្នែកខាងក្រោមកម្មវិធីនឹងឃើញព័ត៌មានសំខាន់ៗពី CPU។ ត្រង់ផ្នែក Package Temperature រួមទាំងក្រាហ្វិក បង្ហាញពីសីតុណ្ហភាព CPU។
ត្រង់ចំណុចនោះក៏បង្ហាញពីភាគរយ CPU កំពុងប្រឹងធ្វើការផងដែរ ចំនួនកាន់តែខ្ពស់ CPU ប្រឹងធ្វើការតាមនោះដែរ។
បើប្រើ Ryzen Processor របស់ AMD អាចប្រើកម្មវិធី Ryzen Master បាន ដែលដំណើរការដូចនឹងកម្មវិធីរបស់ Intel ដែរ គ្រាន់តែនេះសម្រាប់ Chip Ryzen។
HWMonitor អាចប្រាប់ស្ទើរគ្រប់យ៉ាងពីសមាសធាតុក្នុងប្រព័ន្ធ រួមទាំងសីតុណ្ហភាពផងដែរ មានរូបរាងសាមញ្ញ បង្ហាញព័ត៌មានបានច្រើន និងងាយស្រួលប្រើប្រាស់៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ