លែង​ហត់​អាន​ពាក្យ​មិន​ល្អ ឆាប់ៗ​នេះ Comment លើ Facebook អាច​ Ban បាន​ដោយ​សេរី

  • 2018-11-28 14:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ដែល​ជា​បណ្តាញ​សង្គម​ប្រមូល​ផ្តុំ​ដោយ​ការ​ចែកចាយ​ព័ត៌មាន​និង​ការ​កម្សាន្ត ក្នុង​លក្ខខណ្ឌ​ខ្លះ​ក៏​មាន​ផ្ទុក​នូវ​ពាក្យពេចន៍​ឆ្លើយឆ្លង​អាក្រក់​ដែល​ធ្វើ​ឲ្យ​អ្នក​អាន​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត។ ឆ្លើយតប​នឹង​បញ្ហា​នេះ យោង​តាម​គណនី Jane Manchun Wong ​បាន​បង្ហើប​នូវ​មុខងារ​ថ្មី​មួយ​លើ Facebook ដែល​អាច​កែសម្រួល​ចំណុច​នេះ​បាន​យ៉ាង​ប្រសើរ។

យោង​តាម​រូបភាព Screenshot ពី​គណនី Wong បង្ហោះ​លើ Twitter ​បង្ហាញ​ថា​អ្នក​ប្រើប្រាស់​នឹង​មាន​សិទ្ធ​អាច​ធ្វើ​ការ​ហាម​ឃាត់ (Ban) នូវ​ពាក្យ ឃ្លា ឬ​សូម្បី​តែ Emoji ណា​មួយ​លើ​ប្រអប់​ Comment នៃ Timeline លែង​ឲ្យ​ឃើញ​ជា​រៀង​រហូត ប៉ុន្តែ​សម្រាប់​ម្ចាស់​ដើម Comment និង​មិត្តភ័ក្ដិ​របស់​ពួក​គេ​នៅ​អាច​មើល​ឃើញ​ជា​ធម្មតា។

ការ​កែ​សម្រួល​នេះ​ក៏​ល្អ​ម្យ៉ាង ព្រោះ​ពេល​ខ្លះ​ទម្លាប់​នៃ​ការ​អាន​ពាក្យ​មិន​ល្អ ក៏​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ផ្លូវ​ចិត្ត​អ្នក​ប្រើប្រាស់។ រំឭក​ថា​មិន​ត្រឹម​ Facebook នោះ​ទេ កន្លង​ទៅ​សូម្បី​តែ Instagram និង Twitter ក៏​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​លើ​ការ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​មាន​សិទ្ធ​តម្រង់​នូវ​ប្រភេទ Comment ឬ​សារ​ដែល​ពួក​គេ​ចង់​បាន​តាម​រយៈ​ការ​កំណត់ Keyword។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ thenextweb   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី