Google ដដែលៗពេក អាចសាក Search Engine ទាំងនេះបាន ធានាប្លែកអារម្មណ៍
- 2018-11-29 02:29:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google ដដែលៗពេក អាចសាក Search Engine ទាំងនេះបាន ធានាប្លែកអារម្មណ៍
ចន្លោះមិនឃើញ
Search Engine របស់ Google មានភាពពេញនិយមខ្លាំង ហើយមានការប្រើប្រាស់ច្រើន។ ប៉ុន្តែក្រៅពី Google នៅមាន Search Engine ជាច្រើនទៀតក៏មានផ្តល់មុខងារ និងវិធីសាស្ត្រស្រាវជ្រាវមិនចាញ់គ្នាប៉ុន្មានដែរ។
បើមិនចង់បង្ហើបអត្តសញ្ញាណ (Anonymous) លើអ៊ីនធឺណិត អាចប្រើ DuckDuckGo បាន។ Search Engine មួយនេះ មិនប្រមូលប្រវត្តិស្រាវជ្រាវ ដូចនឹង Google នោះទេ។ ផ្ទាំងពាណិជ្ជកម្មក៏មានតិចជាង Google ដែរ។
WolframAplha ផ្តល់ការស្រាវជ្រាវទាក់ទងនឹងតួលេខភាគច្រើន ការគណនា ឬចំណេះដឹងផ្សេងៗ ល្អបំផុតសម្រាប់ក្មេងៗចង់បង្កើនចំណេះដឹង។
DogPile ធ្លាប់ជាជម្រើសស្រាវជ្រាវវេបសាយបានលឿន និងមានប្រសិទ្ធភាពមុន Google។ ប្រព័ន្ធធ្វើការរៀបចំតំណរភ្ជាប់ រូបភាព និងវីដេអូពីប្រភព Search Engine ផ្សេងទៀតដូចជា Google, Yahoo, Bing, Yandex ដើម្បីផ្តល់ជូនលទ្ធផលសម្បូរបែប។
បើចង់ស្វែងរកវេបសាយជ្រៅៗ (Deep Web) អាចប្រើ Yippy បាន។ Deep Web មានការពិបាកកំណត់សម្គាល់ដោយសារវេបសាយបង្ហោះក្នុងបណ្ដាញដាច់ដោយឡែក (Private Network)។
Bing អាចថាជា Search Engine មានការពេញនិយមលំដាប់ទីពីរ។ Bing របស់ Microsoft លេចរូបរាងឡើង ដើម្បីប្រជែងនឹង Google។
ពីមុនហៅថា Ask Jeeves ប៉ុន្តែបានប្តូរជា Ask.com ផ្ដោតខ្លាំងលើសំណួរចម្លើយ។ សំនួរភាគច្រើន ត្រូវបានឆ្លើយដោយអ្នកប្រើប្រាស់ផ្សេង។ ក្រៅពីនេះ មានមុខងារស្រាវជ្រាវទូទៅមួយដែរ។
Mahalo ផ្តល់វិធីស្រាវជ្រាវវេបសាយសាមញ្ញ បន្ថែមលើការសួរសំណួរដូចនឹង Ask.com ដែរ។ Mahalo មានគណៈកម្មាធិការនិពន្ធ ធ្វើការវាយតម្លៃលើគុណភាព Content ដូចនេះអ្នកប្រហែលអាចទទួលបានលទ្ធផលតិចតួច ជាង Search Engine ប្រើកម្មវិធីរុករក។
Yahoo ធ្លាប់មានមុខងារស្រាវជ្រាវវេបសាយផ្ទាល់ខ្លួនដែរ ប៉ុន្តែបច្ចុប្បន្នបានចាប់ដៃគូជាមួយ Microsoft ដោយប្រើ Bing ជំនួសវិញ។ Yahoo Answers ក៏មានដែរ ធ្វើការងារដូចនឹង Ask.com និង Chacha.com ដែរ។
Yahoo Finance ប្រមូលផ្តុំទៅដោយព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុល្អៗ រួមជាមួយមុខងារជាច្រើនទៀត។
Yandex មានការពេញនិយមបំផុតក្នុងប្រទេសរុស្សី បម្រើទិន្នន័យស្រាវជ្រាវប្រមាណ ១៥០ លាន ក្នុងមួយថ្ងៃ។ មានតាំងពីអ៊ីមែល ដល់ផែនទី Yandex ផ្តល់ស្ទើរគ្រប់សេវាកម្ម ដែល Google ផ្តល់ឲ្យ។ អាចថាល្អបំផុត ក្រៅពីជម្រើស Google។
Baidu ឬ Google របស់ប្រទេសចិន ជា Search Engine ធំបំផុតក្នុងប្រទេសចិន ផ្តល់ការស្រាវជ្រាវវេបសាយជាភាសាចិន និងជប៉ុន។ មានទំព័រវេបសាយស្ទើរតែ ១ពាន់លានត្រូវបានរៀបចំ (Index) ដោយ Baidu រួមជាមួយរូបភាពច្រើនជាង ៨០លាន និង File នានា ១០ លាន។
បើនិយាយទៅ នេះមិនមែនជា Search Engine នោះទេ ប៉ុន្តែអាចឲ្យអ្នកប្រើប្រាស់ស្រាវជ្រាវវេបសាយមានពីអតីតកាលបាន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ