ពីរចំណុចជោគជ័យខ្លាំង ពីការប្រកួតកាយសម្ព័ន្ធពានរង្វាន់ ថោង ខុន លើកទី២នេះ
- 2018-11-30 02:59:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីរចំណុចជោគជ័យខ្លាំង ពីការប្រកួតកាយសម្ព័ន្ធពានរង្វាន់ ថោង ខុន លើកទី២នេះ
ចន្លោះមិនឃើញ
សម្រាប់ការប្រកួតកីឡាកាយសម្ព័ន្ធពានរង្វាន់ ថោង ខុន លើកទី២នេះ ទទួលបានជោគជ័យខ្លាំង ហើយមានការរីកចម្រើនខ្លាំងមិនថាការប្រកួតប្រជែងរបស់កីឡាករ ឬចៅក្រមនោះទេ។
លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធខាងលើបានឲ្យដឹងថា តាមការមើលជាក់ស្ដែងឃើញថា ការប្រកួតជើងឯកថ្នាក់ជាតិ ឬពានរង្វាន់ ថោង ខុន នេះប្រព្រឹត្តិទៅយ៉ាងរលូន និងមានការសហការគ្នាបានល្អណាស់។
អ្នកជំនាញខាងកាយសម្ព័ន្ធខាងលើនេះលើកឡើងទៀតថា អ្វីដែលលោកចាប់អារម្មណ៍ទៀតនោះ គឺ ចៅក្រម ធ្វើការបានល្អជាងមុនទៅទៀត ស្ទើរតែគ្មានអ្វីសោះ ក្នុងការដាក់ពិន្ទុ ឬមើលកីឡាករនៅពេលប្រកួត។ ទាំងនេះដោយសារតែ ពួកគេបានទៅសិក្សាវគ្គចៅក្រមនៅក្រៅប្រទេស និងមួយចំនួនទៀត យកចិត្តទុកដាក់ខ្លាំងនៅពេលឆ្លងកាត់វគ្គមួយទៀតមុនការប្រកួតចាប់ផ្ដើមប៉ុន្មានថ្ងៃនេះ។
ចំណុចល្អនៃការប្រកួតមួយទៀតនោះ គឺការប្រកួតប្រជែងរបស់កីឡាករ កីឡាការិនី ដែលចូលរួម ពួកគេខំប្រឹងខ្លាំងមែនទែន ដើម្បីបានឈ្នះក្នុងកម្មវិធីពានរង្វាន់នេះ មិនមែនជាការប្រកួតចែកមេដាយគ្នានោះឡើយ ពោលជាការបញ្ចេញសមត្ថភាពពិតប្រាកដទើបអាចឈ្នះបាន។
ការប្រកួតជើងឯកថ្នាក់ជាតិ ឬពានរង្វាន់ ថោង ខុន លើកទី២នេះ បានបញ្ចប់ទៅហើយកាលពីល្ងាចថ្ងៃម្សិលមិញនេះនៅឯពហុកីឡដ្ឋានជាតិ។ ការប្រកួតចាប់ផ្ដើមឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ២០១៨ កន្លងទៅនេះ៕
ប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa Libertadores ត្រូវលើកមកលេងនៅដី Real Madrid
ដាក់យុវជនច្រើនតែ Arsenal នៅតែអាចឈ្នះក្រុមអ៊ុយក្រែនរហូត ៣-០
ស៊ឹម ប៊ុនស្រ៊ន់ ប្រាប់ពីអារម្មណ៍ពេលប្ដូរមកវ៉ៃសេរី សារជាថ្មីនៅប្រទេសថៃ