ប្រកួត​ធំ​ៗ ដែល​ធ្លាប់​លេង​ក្នុង​ស្តាត​របស់​ Real Madrid

  • 2018-11-30 12:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពេល​ថ្មី​ៗ​នេះ ទឹក​ដី​របស់​ Real Madrid កីឡដ្ឋាន​ Santiago Bernabeu ត្រូវ​បាន​កំណត់​ជា​ទីតាំង​នៃ​ប្រកួត​រវាង​ក្លឹប​គូ​ប្រជែង​អាហ្សង់ទីន​ River Plate និង​ Boca Junior ក្នុង​វគ្គ​ផ្ដាច់​ព្រាត់​ពាន​ Copa Libertadores។ យ៉ាង​ណា​ក៏​ដោយ​ ប្រកួត​នេះ​មិន​មែន​ជា​លើក​ទី ១​ទេ​សម្រាប់​កីឡដ្ឋាន​នេះ​ក្នុង​ការ​ធ្វើ​ជា​ទីតាំង​ប្រកួត​ធំ​ៗ​នោះ​។ ខាង​ក្រោម​ជា​ប្រកួត​ក្នុង​កម្មវិធី​ធំ​ៗ ដែល​បាន​លេង​ក្នុង​ស្តាត​មួយ​នេះ៖

១. ​វគ្គ​ផ្ដាច់​ព្រាត់​ European Cup ឆ្នាំ១៩៦៤ (UEFA Euro ក្នុង​ពេល​បច្ចុប្បន្ន)៖ ជា​ប្រកួត​រវាង​អេស្ប៉ាញ​ និង​សហភាព​សូវៀត ដោយ​បញ្ចប់​ទៅ​ដោយ​ អេស្ប៉ាញ​យក​ឈ្នះ​សូវៀត​ក្នុង​លទ្ធផល​ ២-១។

២. ព្រឹត្តិការណ៍​ World Cup ឆ្នាំ​ ១៩៨២៖ មាន​៤​ប្រកួត​លេង​នៅ​ទីនេះ ហើយ​ក្នុង​នោះ​ កីឡដ្ឋាន​នេះ​ក៏​ជា​ទីតាំង​វគ្គ​ផ្ដាច់​ព្រាត់​ រវាង​ អាល្លឺម៉ង់​ខាង​លិច​ និង​អ៊ីតាលី​ ដែល​អាល្លឺម៉ង់​ខាង​លិច​ជា​អ្នក​ឈ្នះ​ក្នុង​លទ្ធផល​ ៣-១។

៣. វគ្គ​ផ្ដាច់​ព្រាត់​ UEFA Champions League៖ Santiago Bernabeu បាន​ក្លាយ​ជា​ទីតាំង​នៃ​ Final ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​បាន​ ៤​ដង​ គឺ​ប្រកួត​រវាង​ Real Madrid និង​ Florentinaឆ្នាំ១៩៦៧, AC Milan និង​ Ajaxឆ្នាំ ១៩៦៩, Nottingham Forest និង​ Hamburg ឆ្នាំ ១៩៨០ និង​ជា​ពិសេស​គឺ Inter Milan និង​ Bayern Munich ក្នុង​ឆ្នាំ ២០១០៕

ប្រភព៖ laliga   ប្រែ​សម្រួល៖ ហ៊ីម រស្មី