អ្នកចូលចិត្តរងាចាំទទួល! អាកាសធាតុនឹងចុះត្រជាក់ច្រើនថ្ងៃនៅទូទាំងប្រទេស

  • 2018-12-01 08:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​បាន​តាម​ដាន​លើ​ស្ថានភាព​អាកាស​ធាតុ​រួច​មក​ ក្រសួង​ធនធានទឹក​ និងឧតុនិយម​ឲ្យដឹង​ថា​ ជ្រលង​សម្ពោធ​ទាប​ខ្សោយ​កំពុង​គ្រប​ដណ្ដប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សីតុណ្ហភាព ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៨។ ​​​

តាម​ការ​ព្យាករណ៍​របស់ក្រសួងធនធានទឹកឲ្យដឹងថា នៅ​តាម​បណ្ដា​ខេត្ត​ជាប់​តំបន់​ជួរភ្នំដងរ៉ែក ​សីតុណ្ហភាព​អប្បបរមា​ នឹង​ត្រជាក់​ខ្លាំង​ចន្លោះ​ពី ២១ ទៅ ២៣​ អង្សារសេ​។ ចំណែក​ឯ​បណ្ដារាជធានី​ខេត្ត​ផ្សេង​ទៀត សីតុណ្ហភាព ​អប្បបរមា ​នឹង​​ត្រជាក់​ចន្លោះ​ពី ២៣ទៅ ២៥ ​អង្សារសេ។ អាស្រ័យហេតុនេះ សូម​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ ជាពិសេស​វីរ​កងទ័ព​ ដែល​កំពុង​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំដែន ជួរ​ភ្នំដង​រែក៕

អត្ថបទ៖ ស៊ិន សាវ៉េត