ហួសចិត្ត! ចាប់ខ្លួនជនជាតិចិនពីរនាក់ ក្រោយលួចមាស៊ីនបូមទឹកពីហាងលក់ត្រី

  • 2018-12-03 08:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនជាតិ​ចិន​ពីរ​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​លួច​ម៉ាស៊ីន​បូម​ទឹក​មួយ​គ្រឿង​ពី​ហាង​លក់​ត្រី​នៅ Chinatown ប្រទេស​សិង្ហបុរី​កាល​ពី​ល្ងាចថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ហាង​លក់​ត្រី Polyart Aquarium នៅ Chinatown នៃ​ផ្លូវ 4 Sago។ យោង​តាម​ប៉ូលិស​ឲ្យ​ដឹង​ថា ពួកគេ​បាន​ទទួល​ទូរស័ព្ទ​ពី​ករណី​លួច​កាល​ពី​ម៉ោង ៧:៤០​នាទី​ល្ងាច​ថ្ងៃ​សៅរ៍។ ក្រោយ​មក​ប៉ូលិស ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​វ័យ ២៧​ឆ្នាំ​ម្នាក់ និង​ស្ត្រី​អាយុ ២៥​ឆ្នាំ​ម្នាក់​ដែល​បាន​លួច​ម៉ាស៊ីន​បូមទឹក​ពីហាង​ដែល​អាច​លក់​បាន​ក្នុង​តម្លៃ​ប្រហែល ៥០​ដុល្លារ និង​មាន​ជាប់​ពាក់ព័ន្ធ​គ្រឿង​ញៀន​ថែមទៀត។

ក្រោយ​កើត​ហេតុ ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ដ​ជុំវិញ​ការ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​របស់​ជន​ល្មើស​ទាំង​ពីរ​នាក់ ខណៈ​ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​កន្លែង​កើត​ហេតុ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម