Trailer ថ្មី​រឿង 'Captain Marvel” បញ្ចេញ​ជា​ផ្លូវការ​ហើយ

  • 2018-12-04 03:30:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marvel Studios ទី​បំផុត បាន​បញ្ចេញ​វីដេអូ​ខ្លី​ថ្មី​មួយ​ទៀត​ហើយ​សម្រាប់​ខ្សែ​ភាពយន្ត​ថ្មី​ "Captain Marvel" របស់​ពួកគេ។

“Captain Marvel” គឺ​ជា​ខ្សែ​ភាពយន្ត superhero ដំបូង​ដែល​តួអង្គ​សំខាន់​គឺ​ជា​មនុស្ស​ស្រី។ តួអង្គ​សំខាន់​ក្នុង​រឿង​នេះ​ដែរ​គឺ​ចូលរួម​សម្ដែង​ដោយ​ម្ចាស់​ពាន​រង្វាន់ Oscar តារា​សម្ដែង Brie Larson ដោយ​ដើរ​តួ​ជា Carol Davers ជា​អាកាសយានិក​ម្នាក់​ដែល​ថាមពល​អស្ចារ្យ​ខុស​ពី​មនុស្ស​ទូទៅ។

វីដេអូ​ថ្មី​ក្រោយ​នេះ មាន​លក្ខណៈ​ខុស​គ្នា​ពី​វីដេអូ​មុន​។ វា បង្ហាញ​រឹត​តែ​លម្អិត​ពី​បេសកកម្ម​របស់ Captain Marvel ជាមួយ​ការ​ប្រយុទ្ធ​ក្នុង​លំហអាកាស៕

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម