ធ្ងន់​ករ​ម្ដង​នេះ! ១០០ លាន​គណនី​លើ​គេហទំព័រ Quora ត្រូវ​បាន Hacker ធ្វើ​ស៊ី​ខ្ទេច

  • 2018-12-04 11:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Quora ទម្លាយ​ជា​សាធារណៈ​ថា​ខ្លួន​បាន​រក​ឃើញ​ថា​មាន​ប្រមាណ ១០០ លាន​គណនី​លើ​គេហទំព័រ​ខ្លួន​ត្រូវ​បាន Hacker លួច​វាយប្រហារ​ដោយ​សម្ងាត់ ដែល​រួម​បញ្ចូល​ទាំង​ព័ត៌មាន​ទាក់ទង​អាសយដ្ឋាន Email និង​កូដ​សម្ងាត់ Password។ ជាង​នេះ​ទៅ​ទៀត​ប្រសិន​អ្នក​ប្រើប្រាស់​បាន​ចម្លង​ចេញ​នូវ​ទិន្នន័យ​មួយ​ចំនួន​ចេញ​ពី​បណ្តាញ​សង្គម​របស់​ពួក​គេ នោះ​ក៏​ប្រឈម​នឹង​ការ​បែកធ្លាយ​ដូច​គ្នា។

រូបតំណាងលោក Adam D'Angelo

ជុំវិញ​បញ្ហា​នេះ​នាយក​ប្រតិបត្តិ Quora លោក **Adam D'Angelo** បាន​បង្ហោះ​សារ​កាល​ពី​ល្ងាច​ម្សិលមិញ​យ៉ាង​តក់ក្រហល់​ថា៖ "មាន​ការ​បែកធ្លាយ​គណនី​និង​ទិន្នន័យ​ឯកជន​ជា​ច្រើន​កំពុង​ប្រឈម​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បច្ចុប្បន្ន​យើង​កំពុង​ដុតដៃដុតជើង​បើក​ការ​ស៊ើបអង្កេត​និង​ចាត់វិធានការ​សមស្រប​ណា​មួយ​ដើម្បី​បញ្ចៀស​មិន​ឲ្យ​មាន​បញ្ហា​កើត​ឡើង​នា​ថ្ងៃ​ខាង​មុខ​ត​ទៅ​ទៀត"។

រំឭក​ថា Quora ជា​ប្រភេទ​គេហទំព័រ Q&A ដែល​ប្រមូល​ផ្តុំ​ដោយ​ការ​ឆ្លើយឆ្លង​និង​បញ្ចេញ​មតិ​នូវ​ប្រធានបទ​ជា​ច្រើន​ផ្សេង​ពី​គ្នា​ទាក់ទង​នឹង​ជីវិត​របស់​នៅ​ប្រចាំ​ថ្ងៃ បង្កើត​ឡើង​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០០៩ នៅ​ទឹក​ដី​សហរដ្ឋអាមេរិក។ តាម​របាយការណ៍​នា​ឆ្នាំ ២០១៥ នាយក​ប្រតិបត្តិ​ខាង​លើ​ធ្លាប់​បង្ហើប​ថា​គេហទំព័រ​ខ្លួន​ទទួល​បាន​អ្នក​ចូល​ប្រើប្រាស់​ជាង ២០០ លាន​នាក់​ក្នុង​មួយ​ខែៗ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម