ឡៅ​ ចិត្រា​ ប្រាប់​មូលហេតុនាំ​ឲ្យ​មាន​អ្នក​គាំទ្រ​ច្រើន​នា​ពេល​បច្ចុប្បន​នេះ​

  • 2018-12-06 03:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ឡៅ​ ចិត្រា​ ប្រាប់​មូលហេតុ​ដែល​មាន​អ្នក​គាំទ្រ​ស្រឡាញ់​ចូលចិត្ត​ច្រើន​នោះ​ គឺ​ដោយ​សារ​តែ​ពេល​ដែល​ខ្លួន​ប្រកួត​អស់​ពី​សមត្ថភាព​ និង​វ៉ៃ​ដោយ​មិន​ចេះ​ខ្លាច​ដៃគូ​នោះ​ឡើយ។​

កីឡាករ ឡៅ ចិត្រា​

ចិត្រា​ ប្រាប់​ឲ្យ​ដឹង​ថា​ រាល់​ការ​ប្រកួត​ទាំង​អស់​គឺ​តាំង​ចិត្ត​បាន​ល្អ​ ឡើង​ទៅ​ដើម្បី​វ៉ៃ​ ដូច្នេះ​មិន​ថា​ដៃគូ​ល្អ​ ឬ​ខ្លាំង​ប៉ុណ្ណា​ទេ​ ដឹង​តែ​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​ ចាញ់​ឈ្នះ​ពេល​ប្រកួត​ចប់​បាន​ដឹង។​ ចំណុត​ទាំង​នេះ​ហើយ​ ដែល​អ្នក​គាំទ្រ​ពេញ​ចិត្ត​ និង​ស្រឡាញ់​ខ្លួន​នា​ពេល​កន្លង​មក​នេះ។​

ម្ចាស់​មេដា​សំរឹទ្ធ​ស៊ីហ្គេម​រូប​នេះ​លើក​ឡើង​ទៀត​ថា​ ទន្ទឹម​និង​ការ​ជោគជ័យ​មាន​អ្នក​គាំទ្រ​ច្រើន​បែប​នេះ​ ខ្លួន​ឯង​គឺ​តែងតែ​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ម្ដងៗ​ ជា​ពិសេស​ការ​ហ្វឹកហាត់​តែ​ម្ដង​ ហាត់​ឲ្យ​បាន​ច្រើន។​ ប៉ុន្តែ​មួយ​រយៈពេល​នេះ​មាន​ការ​រវល់​ច្រើន​នៅ​ក្នុង​បន្ទាយ​ ដូច្នេះ​ពេល​ខ្លះ​មក​ហាត់​នៅ​ក្លឹប​ ពេល​ខ្លះ​ក៏​ហាត់​ទាហាន​ផង​ដែរ។​

ឡៅ ចិត្រា ក្រហម

រំលឹក​ដែរ​ថា​ ឡៅ​ ចិត្រា​ ជា​អ្នក​ប្រដាល់​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ម្នាក់​នៅ​កម្ពុជា​ ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ឆ្នាំ​២០១៧​ នៅ​ម៉ាឡេស៊ី​ ធ្លាប់​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ច្រើន​គ្រឿង។​ អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់ស្ពឺ​ម្នាក់​នេះ​កម្រ​ចាញ់​ការ​ប្រកួត​ខ្លាំង​ណាស់​ ហើយ​ភាគ​ច្រើន​វ៉ៃ​តែ​ជា​មួយ​បរទេស​នោះ​ទេ។​ ជើង​ខ្លាំង​ខាង​លើ​នឹង​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារាប៉ាវ​ ទម្ងន់​ ៦០​គីឡូក្រាម​ថ្ងៃ​ទី១៦​ ធ្នូ​ ២០១៨​ នៅ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី