កម្រមានអ្នកដឹងណាស់! សួនសត្វមួយនៅមណ្ឌលគីរី មានក្ដាន់ទាំងហ្វូង Cute Cute

  • 2018-12-06 04:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«មូលនិធិ​មយូរ៉ា ការពារ​សត្វ​សត្វព្រៃ» គឺ​ជា​សួន​សត្វ​ដ៏​ធំ​មួយ នៅ​ក្នុង​ខេត្ត​មណ្ឌលគីរី​បាន​បង្កើត​ជាង​២ឆ្នាំ​ហើយ ដើម្បី​ការពារ​សត្វ​ព្រៃ​នានា​កុំ​ឲ្យ​បាត់បង់​ ពិសេស​នោះ អាច​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​ទស្សនា​កម្សាន្ត បាន​ស្គាល់​ពី​សត្វ​កម្រ​នៅ​កម្ពុជា។

រូបភាព៖ AKP

យ៉ាង​ណា​ក្ដី មាន​មនុស្ស​មិន​ច្រើន​ឡើយ បាន​ស្គាល់​សួន​សត្វ​ដ៏​ធំ​នេះ។ សួន​សត្វ​មួយ​កន្លែងនេះ មាន​ទំហំ​ផ្ទៃដី​ប្រមាណ​១០ហិកតា ​បាន​បង្កើត​ឡើង​រយៈ​ពេល​ពីរ​ឆ្នាំហើយ​ និង​បាន ​ចិញ្ចឹម​សត្វ​ព្រៃ​ប្រមាណ​៥ប្រភេទ ​ចំនួន​រាប់​រយ​ក្បាល​ក្រោម​ ការ​ជួយ​ឧបត្ថម្ភ​គាំពារ​ពី​មូល​ «និធិ ​មយូរ៉ា​ ការពារ​សត្វព្រៃ​» ដើម្បី​ចូលរួម​អភិរក្ស ​និង​ការពារ​ពូជ ​សត្វព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី ​ស្ថិត​នៅ​ឃុំពូជ្រៃ ​ស្រុក​ពេជ្រាដា​ ខេត្ត​មណ្ឌលគិរី។

រូបភាព៖ AKP

គោលបំណងបង្កើត​សួនសត្វនេះឡើង​​ ដើម្បី​ការពារ​ការ​គំរាមកំហែង​រាល់ថ្ងៃ​ ពី​ការ​ បាញ់​សម្លាប់​ ឬកត្តា​នានា ​បណ្តាលឲ្យ​សត្វ​ទាំង​នេះ​ឈាន​ ទៅ​រកភាព​វិនាស​ផុត​ពូជ​។ ​ទន្ទឹម​នេះ ​ការ​ចិញ្ចឹម​ នេះ​ក៏​សម្រាប់​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ ជាពិសេស ​គឺ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​សត្វព្រៃ​ដែល​មានវត្ត​មាន​ នៅ​ប្រទេសកម្ពុជា​។ ​ជាមួយគ្នានេះ សួន​សត្វព្រៃ​ខាងលើ​មានការ​ចិញ្ចឹម​ប្រភេទ​សត្វខុសៗ​គ្នាដូចជា​ប្រើសមាន​ ចំនួន៥ក្បាល​ ប្រើស​ផ្កាយ​ចំនួន៣០ក្បាល​ ក្តាន់ចំនួន៨ក្បាល ​ឈ្លូលចំនួន​៣ក្បាល ជ្រូក ​ព្រៃចំនួន ​១០០ក្បាល។

រូបភាព៖ AKP

ដោយ​ឡែក​ថ្មី​ៗ​នេះ តាម​ហ្វេសប៊ុក​របស់​ពនេចរ​ ដែល​បាន​ទៅ​ដល់​ទីនោះ ប្រាប់​ថា ពេល​ទៅ​ដល់ខេត្តមណ្ឌលគិរី ទៅរង្វង់មូលគោព្រៃ បត់ស្ដាំ ហើយឆ្ពោះទៅផ្លូវ ខេត្ត​រតនគីរី ជិះ​៣០​គីឡូម៉ែត្រ​ មើល​លេខ​បង្គោល​គីឡូ ១៤៨ ហើយមើលទៅខាងស្ដាំ ឃើញ​ស្លាក​ដាក់​ថា មូលនិធិ មយូរ៉ា ជិះទៅដល់សួនសត្វ​ប្រវែង​ប្រមាណ​៥គីឡូ​ម៉ែត្រ​ទៀត ។ ចំពោះ​ផ្លូវ​វិញ​ជិះ​បាន​តែ​ម៉ូតូ និង​រថយន្ត​ខ្នាត​តូច ពេល​ទៅ​ដល់​សួនសត្វ ខឹង​បាន​ជួប​អ្នក​មើល​ថែ​សត្វ ដូច្នេះ​ប្រិយមិត្ត​អាច​សុំគាត់ចូល និង​ជូន​លុយកាក់​ខ្លះ​ទៅ​ជា​ការ​ស្រេច៕

រូបភាព៖ AKP

អត្ថបទ៖ វឌ្ឍនៈ