ព្យុះធូលីវាយប្រហារទីក្រុងនៅចិន ក្រោយមានការបំពុលខ្យល់ខ្លាំងបំផុត

  • 2018-12-06 08:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​ពីរ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន គឺ Xinjiang និង Henan បាន​រង​ការ​វាយ​ប្រហារ​ដោយ​ខ្យល់​ព្យុះ​ធូលី​ពាស​ពេញ​ទីក្រុង។

យោង​តាម​អ្នក​ធ្វើ​យុទ្ធនាការ​អាកាសធាតុ និង​ថាមពល​របស់​អង្គការ Greenpeace East Asia គឺលោក Huang Wei ឲ្យ​ដឹង​ថា "គោលនយោបាយអនុគ្រោះដល់ធ្យូងថ្មនិងឧស្សាហកម្មធុនធ្ងន់ កំពុងធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។ គោលនយោបាយសេដ្ឋកិច្ចដែលអនុគ្រោះដល់ឧស្សាហកម្មធ្យូងថ្ម បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន។” តាម​ពិត​ទៅ​ព្យុះ​នេះ បង្ក​ឡើង​ដោយ​សារ​ផ្សែង​ពី​ការ​ដុត​ធ្យូង​ថ្ម និង​ផ្សែង​យានយន្ដ​បង្ក​ឲ្យ​មាន​ការ​បំពុល​ខ្យល់​ខ្លាំង ទើប​ធ្វើ​ឲ្យ​មាន​ធូលី​លាយ​ជាមួយ​ព្រិល​ធ្លាក់​មក​តែ​ម្ដង។

ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលចិន បានចាត់វិធានការដើម្បីពង្រីកយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងការបំពុលខ្យល់អាកាស ដើម្បីដាក់សម្ពាធដល់អាជ្ញាធរមូលដ្ឋាន​ឲ្យ​សម្អាត​ភាព​កខ្វក់​ក្នុង​បរិយាកាស៕

ចុចអាន ៖

ប្រភព៖ The Sun   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី