បើកបង្ហាញវីឡាធំស្កឹមស្កៃរបស់តារាល្បីៗ ក្រោយកាក់កបការងារសិល្បៈ និងមុខជំនួញ​

  • 2018-12-07 03:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មួយរយៈចុងក្រោយនេះសង្កេតឃើញមាន​តារា​ប្រុសស្រីជាច្រើនដួង​បានបង្ហាញ​ពី​ទិដ្ឋភាពនៃការរស់នៅយ៉ាងស៊ីវិល័យហ៊ឺហាព្រមជាមួយ​ផ្ទះ​វីឡា​ដ៏​ស្រស់ស្អាត​របស់ខ្លួន​ដែល​មើលទៅ​ពិតជា​ធំ​ស្កឹមស្កៃ​ និង​ ស្រស់ស្អាតជាខ្លាំង ។ ក្នុងនោះក៏មានតារាទាំំង១៣រូបផងដែរ​ក៏មាន​ការកោតសរសើរ​ពី​ភាព​ប៉ិនប្រសប់​ក្នុងការ​រៀបចំផ្ទះ​ដ៏​ស្រស់ស្អាត​របស់​ពួកគេក្នុងចំណោមតារាជាច្រើនដែលកំពុងរស់នៅក្នុងផ្ទះវិឡាយ៉ាំងធំស្កឹមស្កៃ ។ បើនិយាយពីតម្លៃវិឡាមួយៗសុទ្អតែខ្ទង់ជិតលានដុល្លារ អាចនិយាយបានថាពិតជាទាន់សម័យនិងមិនចាញ់តារាបរទេសប៉ុន្មានឡើយ។ ចង់ដឹងថា​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​កម្រិតតារាប្រុសស្រីរូបណាខ្លះតោះ​ទៅ​ទស្សនា​រូបភាពខាងក្រោម៖

១.​ អ្នកនាង ស៊ឹម សូលីកា គឺជាពិធីការនីជើងចាស់ដែលមានប្រជាប្រិយមួយរូប ប្រចាំទូរទស្សន៍បាយ័ន។ហើយអ្នកនាងក៏ជាតារាមួយរូបដែលរស់នៅក្នុងផ្ទះវីឡាដ៏ប្រណីត ធំស្កឹមស្កៃជាមួយជីវិតដ៏ស៊ីវិល័យ​ចំណែកឯតម្លៃវិញ ខ្ទង់៣០មឺនដុល្លារជាងមិនគិតជាសំភារៈតុបតែងខាងក្នុង។

២.អ្នកនាង​ ទូច​ ស្រីលក្ខណ៍ជាតារាសម្តែងនិងម៉ូដែលអ្នកនាងក៏មានជីវភាពរស់នៅស៊ីវិល័យមិនធម្មតា។វិឡាដ៏ធំប្រណិតរបស់អ្នកនាងមានសំភារៈទំនើបតម្លៃថ្លៃៗដូចតារបរទេស។ពិសេសជាតារាដែលបុិនប្រសប់ក្នុងការរៀបចំផ្ទះសម្បែង​​មានតម្លៃ រហូតដល់ ៤០មឺនដុល្លារឯណោះនៅមិនទាន់គិត ការតុបតែងសំភារៈខាងក្នុងដូចគ្នា។

៣.​ពិធី​ការិនី ឌួង ហ្សូ​រី​ដា ក៏បាន​បង្ហាញ​ពី​ទិដ្ឋភាព​ផ្ទះ​វីឡា​ថ្មី​របស់ខ្លួន​បង្ហាញ​ដល់​មហាជន ។​ ទាំង​រូបភាព​ខាងក្នុង ​និង ​ខាងក្រៅ មើលទៅ​ពិតជា​ទាក់ទាញ​មិនធម្មតា ។ ជាពិសេស​ការរៀបចំ​តាំង​លំអ​នៅ​គ្រឿង​សង្ហា​រឹម​ទំនើបៗ​ជាច្រើន​ឃើញ​ហើយ​ពិតជា​ចង់​រស់នៅតែម្តង ។ហើយផ្ទះ​វីឡា​យ៉ាង​ធំ​ស្កឹមស្កៃ នេះមានតម្លៃជាង៣០មឺនដុល្លារផងដែរ។​

៤.​ងាក​មក​ស្រី​ស្អាត​សាច់​ខ្ចី បេ​នី យ៉ាំង ក៏​មិនធម្មតា​ដែរ​ទោះបី​ឈប់​ពី​អាជីព​សិល្បៈ​ច្រើន​ឆ្នាំ​ក៏ពិតមែន​តែ នាង​រស់នៅយ៉ាងហុឺហា​ផ្ទះ​វីឡា​យ៉ាង​ស្កឹ​មស្កៃដែលមាន​ទាំង​បន្ទប់​ដាក់​ស្បែកជើង កាបូប​ មិន​ថ សុទ្ធតែ​លំអដោយ​សម្ភារ​ទំនើបៗ​ជាដើម ។បើគិតពីតម្លៃផ្ទះវិឡាមួយខ្នងមានតម្លៃជាង៣០មឺនដុល្លារ។

៥.កញ្ញា ទេព​ បូព្រឹក្សតារាចម្រៀងប្រចាំផលិតកម្មហង្សមាសក៏ជាតារាចម្រៀងមួយរូបដែលពូកែលេងស្ទីលនិងរស់យ៉ាងហ៊ឺហាស៊ីវិល័យផងដែរ។ ពិសេសផ្ទះវិឡារបស់តារាចម្រៀងក្មេងវ័យរូបនេះក៍ធំប្រណិតមិនធម្មតា សំភារៈតុបតែងស្រស់់ស្អាតទាន់សម័យបើគិតពីតម្លៃមិនក្រោម ៣០មឺនដុល្លារនោះទេ។

៦.កញ្ញា ឱក សុគន្ធកញ្ញាក៏ជាតារាប្រចាំផលិតកម្មហង្សមាសហើយក៏ជាតារាដែលមានជីវភាពហុឺហាមិនធម្មតាទាំងសំភារៈប្រើប្រាស់និងភាពល្បីល្បាញ។ពិសេសតារារូបនេះក៏ទើបតែចូលរស់នៅក្នុងវិឡាដ៏ធំស្កឹមស្កៃមួយផងឌេលជាមួយក្រុមគ្រួសារតម្លៃប្រមាណជាង៣០មឺនដុល្លារនិងជិតក្លាយជាសាច់ឈាមថ្លៃជាមួយប្អូនម្ចាសផលិតកម្មដែលនាងកំពុងច្រៀងរាលថ្ងៃផងដែរ។

៧.លោក​ ករុណា​​ ពេជ្រតារាចម្រៀងប្រចាំផលិតកម្មថោនលោកក៏ជាតារាចម្រៀងមានឈ្មោះបោអសម្លេងល្បីល្បាញមួយរូបហើយក៏ជាតារាមួយរូបដែលនិយមលេងសំភារៈនិយមហុឺហាមិនចាញតារាផ្សេងដែរ។ចំណែកឯផ្ទះវិឡាដែលលោករស់នៅគឺធំស្កឺមស្កៃដូចវិមានអីចឹងបើនិយាយពីតម្លៃ៤០មឹនជាងដូចផ្ទះអ្នកនាងទូចស្រីលក្ខណ៍ដែរ មិនចាញ់គ្នាប៉ុន្មាននោះទេ។

៨.លោក​ សុគន្ធ​ ថេរ៉ាយុតារាចម្រៀងប្រចាំផលិតកម្មថោនក៏ជាតារាលេងសំភារៈមិនចាញតារាខាងលើប៉ុន្មានដែរ មិនថាជាសម្លៀកបំពាក់ សំភារៈប្រើប្រាស់ សូម្បីតែផ្ទះក៏ធំស្កឹមស្កៃប្រណិតនឹងមានតម្លៃជាង៣០មឺនដុល្លារ។

៩.លោក​ អេឡិច ចន្ទ័ត្រាតារាសម្លែងនិងជាតារាម៉ូដែលក៏ជាតារាលេងសំភារៈមិនចាញតារាខាងលើប៉ុន្មានដែរ មិនថាជាសម្លៀកបំពាក់ សំភារៈប្រើប្រាស់ ឡានទំនើប នឹងសូម្បីតែផ្ទះក៏ធំស្កឹមស្កៃប្រណិតនឹងមានតម្លៃជិត៤០មឺនដុល្លារជាងដែរ។

១០.កញ្ញា​ វ៉ាង​ ស្រីណូជាតារាសម្តែងឆ្នើមមួយរូបដែលស៊ីចខ៊ីនិងពូកែលេងសំភារៈនិយមជាច្រើនដូចជា ឡានទំនើប គ្រឿងអលង្កការ​ ភាពស៊ីវិល័យក្នុងការរស់នៅពិសេសគឺផ្ទះវិឡាដល់ធំស្កឹមស្កៃរបស់តារារូបនេះពិតជាធំនឹងស្រស់ស្អាតខ្លាំងមែនទែនមិនចាញ់តារាបរទេសឡើយរីឯតម្លៃវិញគឺជិតកន្លះលានដុល្លារពិតជាមិនធម្មតាឡើយ។

​១១.លោក​ កែវ វាសនា ដែលជាតារាប្រចាំផលិតកម្មសាន់ដេលោកក៏ជាតារាមួយរូបដែលលេងសំភារៈនិយមដូជគ្នាទាំងពេលការងារ​ និងជីវិតឯកជនលោកគឺជាតារាមួយរូបដែលមានផ្ទះធំដូចគ្នាមិនចាញ់តារាប្រុសស្រីមួយចំនួនឡើយព្រោះទាំំងមុខជំនួញពេញដៃប្រើសុទ្ធតែឡានទំនើបៗហើយបើនិយាយពីតម្លៃផ្ទះរបស់តារាចម្រៀងប្រុសរូបនេះតម្លៃជាង៣០មឺនដុល្លារផងដែរ។

១២.កញ្ញា​ ថន​ លក្ខិណាក៏ជាតារាមយយរូបដែលមើលតៅហាក់សាមញ្ញៗតែកុំមើលសំភារៈប្រើប្រាស់ផ្ទាល់ខ្លូនសុទ្ធតែទំនើបទាន់សម័យ ពិសេសផ្ទះវិឡាដ៏ធំរបស់តារាស្រីរូបនេះស្រស់ស្អាត គ្រឿងបរិក្ខារទំនើប ៗនៅមិនទាន់បូកបញ្ចូលត្រឹមគិតតម្លៃផ្តះត្រួសៗគឺមិនចាញគ្នាមានតម្លៃ៣០ជាងមឺនដុល្លារដូចគ្នាផងដែរ។

១៣.កញ្ញា​ នៅ​ សូនីតាក៏ជាតារាមួយរូបដែលពូកែរកស៊ីពិសេសសំភារៈប្រើប្រាស់ផ្ទាល់ខ្លួនសុទ្ធតែប្រ៊េនទំនើបទាន់សម័យហើយទើបតែចូលរស់នៅក្នុងវិឡាដ៏ធំស្កឹមស្កៃក្តៅៗថ្មីៗនេះផងដែរបើនិយាយពីតម្លៃប្រហាក់ប្រហែលគ្នានឹងតារាខាងលើមានតម្លៃជិត៣០មឺន ដុល្លារផងដែរ។

១៤.កញ្ញា​ ពេជ្រ​ សោភាក៏ជាតារាប្រចាំផលិតកម្មហង្សមាសហើយក៏ជាតារាដែលមានជីវភាពហ៊ហុឺហាទាំងសំភារៈប្រើប្រាស់និងភាពល្បីល្បាញប៊ិនប្រសប់ក្នុងការបញ្ចេញសម្លេងច្រៀង។ពិសេសតារារូបនេះក៏មានវិឡាដ៏ធំស្កឹមស្កៃមួយផងដែលជាមួយក្រុមគ្រួសារតម្លៃប្រមាណជាង៣០មឺនដុល្លារ។

រូបភាពយកពីFacebook​ Page​ &​ ​IG​ តារានិមួយៗ

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម