ដំណឹង​ល្អ! ម្ចាស់ iPhone ជួប​បញ្ហា​ធ្ងន់ធ្ងរ​នេះ​ត្រូវ​ប្រញាប់ Update ឡើង iOS 12.1.1 ជា​បន្ទាន់

  • 2018-12-06 12:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ iOS 12.1.1 ជំនាន់​ក្រោយ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ។ មាន​ការ​បន្ថែម​នូវ​មុខងារ​ថ្មី​និង​ការ​ជួសជុល​ចន្លោះ​ប្រហោង​ប្រព័ន្ធ​សុវត្ថិភាព​ជា​ច្រើន​ដែល​ម្ចាស់ iPhone/iPad គួរ​ស្វែងយល់​មុន​ធ្វើ​ការ Update។

ការ​កែប្រែ​ធំៗ ២ រួម​មាន​បញ្ហា​ Face ID មិន​អាច​ប្រើប្រាស់​បាន​លើ​ជំនាន់​ iOS ចាស់​និង​ការ​បន្សល់​អង្គ​ផ្ទុក​ទំនេរ​ធំ​ជាង​មុន។ សម្រាប់​មុខងារ​ស្កេន​ផ្ទៃ​មុខ​លើ iOS 12.1.1 ប្រសិន​ទាក់ទង​បញ្ហា​ផ្នែក Hardware ពោល​គឺ​ខូច​ត្រង់​ផ្នែក​កាមេរ៉ា TrueDepth នោះ​នឹង​លោត​បង្ហាញ​សារ​ថា Face ID Has Been Disabled ផ្ទាល់​តែ​ម្តង។ មួយ​ផ្សេង​ទៀត​បើ​តាម​ការ​តេស្ត​មើល​ផ្ទាល់​របស់​ក្រុម​ការងារ EverythingApplePro រក​ឃើញ​ថា​ជំនាន់​ក្រោយ​សល់​អង្គ​ផ្ទុក​ទំនេរ​ចំណេញ​ច្រើន​ជាង​មុន​ជាង 1GB។

យ៉ាងណាមិញ​បើ​ប្រិយមិត្ត​ចង់​ធ្វើ​ការ Update អាច​សាកល្បង​អនុវត្ត​ដោយ​ផ្ទាល់​បាន​តាម​រយៈ​មុខងារ OTA (Over-the-air) ក្នុង​ Settings ប៉ុន្តែ​សូម​ធ្វើ​ការ Backup ទិន្នន័យ​សំខាន់​ទុក​ជា​មុន ជៀសវាង​ជួប​បញ្ហា​ដាច់​អ៊ីនធឺណិត​ឬ​រលត់​ម៉ាស៊ីន​ត្រង់​ប្រការ​ណា​មួយ​ដោយ​ចៃដន្យ​អំឡុង​ពេល​ធ្វើ។

ទស្សនា​វីដេអូ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា