Apple សាកល្បង​ប្រើ​កូន​សោ​សុវត្ថិភាព USB លើកម្មវិធី Safari

  • 2018-12-07 04:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចាប់ផ្តើម​សាកល្បង​កូន​សោ​សុវត្ថិភាព​លើកម្មវិធី​ Safari ដើម្បី​ផ្តល់​ជូន​ដំណោះស្រាយ​ល្អ​ប្រសើរ​ដល់​ការ​ប្រើប្រាស់​ពាក្យ​សម្ងាត់​។ 

ក្រុមហ៊ុន​បាន​ចេញ​កម្មវិធី Safari Technology Preview ជំនាន់​ទី ៧១ អាច​ប្រើ​បច្ចេកវិទ្យា WebAuthn (Web Authentication) ដែល​អាច​កំណត់​សម្គាល់​អ្នក​ប្រើប្រាស់ ពេល​ដោត​ភ្ជាប់​កូន​សោ​សុវត្ថិភាព​តាម​រន្ធ USB របស់​កុំព្យូទ័រ​។ 

Mozilla មាន​ប្រើ​បច្ចេកវិទ្យា WebAuthn លើ Firefox មុនគេ បន្ទាប់​មក​មាន Google និង Microsoft Edge។​ វេបសាយ​អាច​ប្រើ​កូន​សោ​សុវត្ថិភាព រួមមាន​វេបសាយ Google, Facebook, Twitter និង Dropbox។ 

កូន​សោ​សុវត្ថិភាព​នេះ អាច​ប្រើ​ជា​ស្រទាប់​សុវត្ថិភាព​មួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​ពាក្យ​សម្ងាត់​ចូល​ប្រព័ន្ធ​បាន​។ កូនសោ​សុវត្ថិភាព​ក៏​អាច​ភ្ជាប់​ប្រើ​តាម Bluetooth ឬ NFC ដែរ ប៉ុន្តែ​ការ​សាកល្បង​នា​ពេល​បច្ចុប្បន្ន Safari អាច​ប្រើ​ជាមួយ​កូន​សោ​សុវត្ថិភាព​ត្រឹម​ដោត​ផ្ទាល់​នឹង​ម៉ាស៊ីន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី