ខ្លាំង​មិន​ណយ ត្រឹម ៣ ខែ Xiaomi វ៉ៃ​ចេញ Poco F1 បាន ៧០០ ០០០ គ្រឿង

  • 2018-12-06 13:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​អនុ​ប្រធាន​ជាន់​ខ្ពស់​នៃ​ Xiaomi Global លោក Kumar Jain បាន​បង្ហោះ​អបអរ​នូវ​ភាព​ជោគជ័យ​នៃ​ចង្វាក់​លក់​ស្មាតហ្វូន POCOPHONE។ ប្រកាស​ជា​សាធារណៈ Poco F1 គិត​ត្រឹម​រយៈ​ពេល ៣ ខែ​តាំង​ពី​ថ្ងៃ​ចេញ​លក់​ដំបូង មក​ទល់​ពេល​នេះ​ទទួល​បាន​តួ​លេខ​លក់​ច្រើន​ជាង ៧០០ ០០០ គ្រឿង ។

Poco F1 ជា​ជម្រើស​ស្មាតហ្វូន​ធូរ​ថ្លៃ​បំផុត​មិន​ធ្លាប់​មាន​ត្រឹម ៣០០ ដុល្លារ​មាន​បំពាក់​ដល់​បន្ទះ​ឈីប Snapdragon 845 ដោយ​ប្រើប្រាស់ RAM ធំ​ទំហំ 8GB និង​អង្គ​ផ្ទុក 256GB។ បំពាក់​អេក្រង់​ឆក ៦,១៨ អ៊ីញ ដោយ​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 12MP+5MP និង​ខាង​មុខ 20MP បន្សំ​ថាមពល​ថ្ម ៤០០០mAh។

រំឭក​ថា​ប៉ុន្មាន​ថ្ងៃ​មុន​ក្រុមហ៊ុន​ Xiaomi ក៏​ធ្លាប់​បាន​ប្រកាស​ពី​កំណែ​ប្រែ​នៃ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ក្រោយ អនុញ្ញាត​ឲ្យ​ម្ចាស់ Poco F1 អាច​ Update បាន​តាម​រយៈ​ប្រព័ន្ធ OTA ដោយ​មាន​គាំទ្រ​នូវ​ការ​ថត​វីដេអូ Super Slow Motion នៅ​លក្ខខណ្ឌ 960fps, 120fps និង 240fps មិន​ចាញ់​ស្មាតហ្វូន​តម្លៃ​ក្បែរ​ពាន់​ដុល្លារ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា