រាង​កប់​មិន​ខ្លាច​ចូល​ទឹក! Meizu ចេញ​កាស​ថ្មី ២ ម៉ូឌែល​តម្លៃ​ចាប់​ពី ២៨ ដុល្លារ​ឡើង​ទៅ

  • 2018-12-06 13:01:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រម​គ្នា​នឹង​ការ​ចេញ​ផ្សាយ​ស្មាតហ្វូន C9 ក្រុមហ៊ុន​ប្រទេស​ចិន Meizu ក៏​ឆ្លៀត​បង្ហាញ​នូវ​ប្រភេទ​កាស​ឥត​ខ្សែ​ ២ ម៉ូឌែល​បន្ថែម​ទៀត​រួម​មាន EP52 Lite និង POP ដោយ​សុទ្ធ​សឹង​មាន​អាវក្រោះ​ការពារ​ទឹក។

សម្រាប់ EP52 Lite សក្ដិសម​សម្រាប់​អ្នក​ប្រើប្រាស់​អនុវត្ត​សកម្មភាព​នៅ​ខាង​ក្រៅ ជាមួយ​ទម្ងន់​ស្រាល​ល្មម​ត្រឹម ១៦ ក្រាម​មាន​ស្តង់ដារ IPX5 មិន​ខ្លាច​ញើស​ឬ​ទឹក គាំទ្រ​ប្រព័ន្ធ Bluetooth 4.2 អាច​បើក​ស្តាប់​តន្រ្តី​បាន​ពេញ ៨ ម៉ោង ឬ Standby បាន ១៥០ ម៉ោង​សម្រាប់​សាក​មួយ​ពេញ​ម្តង។

ចំណែក​ឯ Meizu POP មាន​រូបរាង​ទាក់ទាញ​ភ្នែក​មិន​ចាញ់​កាស AirPods ដោយ​មាន​ទម្ងន់​ខ្លួន​ស្រាល​ត្រឹម ៥,៨ ក្រាម គាំទ្រ​ការ​បញ្ជា​តាម​រយៈ Touch Control អាច​សាក​ថ្ម​ឥត​ខ្សែ​ជាមួយ​ប្រអប់ និង​រូបរាង​ធានា​ពាក់​ពេញ​ត្រចៀក​មិន​ខ្លាច​ជ្រុះ។ ម៉ូឌែល​នេះ​អាច​ស្តាប់​តន្រ្តី​បាន​រយៈ​ពេល​ ៣ ម៉ោង Standby បាន​ ១២ ម៉ោង​ជាមួយ​ថាមពល​ថ្ម​ទំហំ ៧០០mAh។

កាស​ទាំង​ពីរ​នឹង​ចរចា​ក្នុង​ទីផ្សារ​ឥណ្ឌា​ចាប់​ពី​សប្តាហ៍​ក្រោយ​ត​ទៅ ដោយ EP52 Lite ថ្លៃ ២៨ ដុល្លារ និង POP ថ្លៃ ៩៩ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា