ម៉ូតូស្ព័រ​​រាង​ស៊ិចស៊ី​ស៊េរី ២០១៩ មួយ​ទៀត​របស់ Yamaha មាន​លក់​នៅ​ខ្មែរ​!

  • 2018-12-07 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​រាង​អ៊េម​បែប​ស្ព័រ​របស់ Yamaha MT-15(MT ស៊េរី) កម្លាំង​ម៉ាស៊ីន១៥០ សេសេ​ឆ្នាំ ២០១៩ ​ដែល​កំពុង​​បង្ហាញ​​ខ្លួន បង្អួត​រាង​នៅ​ពិព័រណ៍​ម៉ូតូ-រថយន្ត​ប្រចាំ​ឆ្នាំ​នៅ​ថៃ (Thai Motor Expo 2018) កាល​ពី​សប្ដាហ៍​មុន។ ពេល​នេះ​ប្រទះ​ឃើញ​មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ហើយ។

រូបភាពផ្តល់ដោយ៖ Raksa motor

​តាម​ប្រភព​ពី​ម្ចាស់​ហាង​ម៉ូតូ​មួយ​កន្លែង​បាន​ឲ្យ​ដឹង​ថា **ម៉ូតូ​ MT-15 រាង​ឡូយ​ស៊េរី​ឆ្នាំ ២០១៩ ប្រភេទ ABS Version នេះ​មិន​មែន​នាំ​យក​មក​ផ្លូវការ​ទេ។ លោក​នាំ​យក​មក​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ សម្រាប់​អ្នក​ដែល​ចង់​សាក​ល្បង​ម៉ូតូ​ថ្មី និង​ចូល​ចិត្ត​ការ​លេង​ម៉ូតូ។** យ៉ាង​ណា​មិញ លោក​នឹង​យក​មក​បន្ថែម​ទៀត ​បើ​មាន​អ្នក​ចង់​បាន។

​លក្ខណៈ​សម្បត្តិ Yamaha MT-15 ឆ្នាំ ២០១៩ គឺផ្នែក​ខាង​មុខ រចនា​យ៉ាង​ទាក់​ទាញ​ដោយ​បំពាក់​ចង្កៀង​តូច​មុខ​ពីរ ប្រភេទ LED ដូច​ភ្នែក​សត្វ​រុយ។

ចំណែក​កុងទ័រ​ជា​ប្រភេទ​អេឡិចត្រូនិច បង្ហាញ​លេខ​បាន​ច្បាស់​ស្រួល​មើល។ MT-15 ឆ្នាំ ២០១៩ អាច​រត់​បាន​ល្បឿន​អតិបរមា​ពី ១៣៥ ទៅ ១៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

Yamaha MT-15 កម្លាំង​ម៉ាស៊ីន ១៥០ សេសេ បំពាក់​ម៉ាស៊ីន​ស៊ីឡាំង​មួយ ប្រភេទ Water Cooled, SOHCមាន​ប្រព័ន្ធ​ហ្វ្រាំង ABS ជំនាន់​ថ្មី និង​អាច​ផ្ទុក​សាំង​បាន ៤,៦ លីត្រ។

ចំពោះ​តម្លៃ​គឺ​ប្រមាណ​ជា ៣៨០០ ដុល្លារ។

អត្ថបទ៖ រក្សា

អត្ថបទថ្មី