"Justin Bieber” របស់ Jay Park បង្ហាញ​ខ្លួនជាផ្លូវការនៅលើ YouTube

  • 2018-12-07 09:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

បទ​ថ្មី​មាន​ចំណងជើងថា​ "Justin Bieber” សំនៀង​របស់តារាចម្រៀង​ Coogie និង​ Jay Park បាន​ចេញ​វីដេអូ​ជា​ផ្លូវការ​នៅ​រសៀល​ម៉ោង​ ៤​ថ្ងៃ​ទី​ ០៧ ខែធ្នូ​នេះ។

វីដេអូបទ​ "Justin Bieber” បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​តាម​រយៈ​ Channel YouTube របស់​ SMTOWN ។ តាំង​ពី​ចំណងជើង​ គ្រាន់​តែ​ចេញ​មក​ភ្លាម​ពិត​ជា​ប្លែក​ ដោយសារ​មាន​ឈ្មោះ​ "Justin Bieber”។ រីឯបទ​ភ្លេង​ក៏​សម្រិត​សម្រាំង​ជាពិសេស ព្រមទាំង​ការ​បង្ហើរ​សំនៀង​រវាង​តារា​ប្រុស​ ២​នាក់​ Coogie និង​ Jay Park។

តើ​ទិដ្ឋភាព​ទាំង​ស្រុង​ក្នុង​វីដេអូ​ប្លែក​កម្រិត​ណា​ ទស្សនា​ដូច​តទៅ៖


អត្ថបទ៖ យី សុធារី