Google នឹង​បិទ​កម្មវិធី​អត់​សូវ​ល្បី​​មួយ ឲ្យ​ចូល​និវត្តន៍​នៅ​ដើម​ឆ្នាំ​ ២០១៩

  • 2018-12-08 01:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​សម្រាប់​ផ្ញើសារ-ឆ្លងឆ្លើយ​មួយ​របស់ Google គឺ Allo Chat app បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ដែល​នឹង​ត្រូវ​បិទ​លែង​ដំណើរការ​នៅ​ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

Allo Chat app

​Allo ជា​កម្មវិធី​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៦។ វា​ក៏​ជា​កម្មវិធី​ឆាត​ទី ៦ ដែល Google បាន​បង្កើត​ឡើង ជា​គូ​ប្រជែង​នឹង​កម្មវិធី​ឆាត​ផ្សេងៗ​ជាពិសេស iMessge របស់ Apple ប៉ុន្តែ​សំណាង​មិន​ល្អ Allo នៅ​តែ​មិន​ទៅ​មុខ។

iMessge របស់ Apple

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា Google បាន​ចំណាយ​លើ​ការ​អភិវឌ្ឍ Android Message app ដែល​មាន​មក​ស្រាប់​ជាមួយ​ទូរសព្ទ​តាំង​ពី​បើក​ម៉ាស៊ីន​ដំបូង​ជំនួស​វិញ។

ការ​ធ្វើ​កំណែ​ប្រែ​របស់ Google ជា​សញ្ញាណ​ល្អ​ដែល​អ្នក​នឹង​ទទួល​បាន​សារ​លឿន​ទាន់​ចិត្ត ហើយ​ក៏​អាច​នឹង​មាន​មុខងារ​ផ្ញើរសារ​ជា​វីដេអូ និង​រូបភាព​ក្នុង​កម្រិត​ច្បាស់ ក៏​ដូច​ជា​ដើម្បី​ចូល​តុ​ប្រជែង​ជាមួយ​កម្មវិធី​ផ្សេង ដែល​កំពុង​ល្បី​ដូច​ជា iMessege ជា​ដើម។

ចំពោះ​មូលហេតុ​នៃ​ការ​បិទ ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​ថា មក​ពី​មុខងារ​លើ​កម្មវិធី​មិន​ទាក់​ទាញ មិន​សូវ​មាន​អ្នក​ចូលចិត្ត ឯ​ចំនួន​ដោនឡូត​ក៏​​មិន​ច្រើន។

ដំណឹង​ក្រៀម​ក្រំ​មួយ​ទៀត គឺ​កម្មវិធី​វីដេអូ​ខល​ឆ្លង-ឆ្លើយ​គ្នា Google Hangout ក៏​មាន​វាសនា​ដូច Allo Chat app ដែរ។ Google បាន​បង្ហើប​ថា នៅ​ឆ្នាំ ២០២០ កម្មវិធី Hangout នឹង​ត្រូវ​បិទ​លែង​ដំណើរការ៕

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ រក្សា