ស្ងាត់ៗ NOKIA វៃចេញអស់ ៧០ លានគ្រឿងរយៈពេល ២ ឆ្នាំ
- 2018-12-07 02:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ NOKIA វៃចេញអស់ ៧០ លានគ្រឿងរយៈពេល ២ ឆ្នាំ
ចន្លោះមិនឃើញ
HMD Global ដែលជាអ្នកស្រោចស្រង់ផលិតផល Nokia ត្រឡប់មកវិញបានឈានដល់គម្រប់ខួប ២ ឆ្នាំកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន។ ជាងនេះទៀត HMD បានបង្ហាញទិន្នន័យមួយយ៉ាងភ្ញាក់ផ្អើលគឺ ត្រឹមរយៈពេល ២ ឆ្នាំនោះស្មាតហ្វូន NOKIA លក់បានដល់ ៧០ លានគ្រឿង។
ម៉ាកទូរសព្ទ និងជាយីហោល្បីរបស់ប្រទេសហ្វាំងឡង់នេះ កាលដើមឆ្នាំ ២០១៧ បានបញ្ចេញស្មាតហ្វូនជាច្រើនដូចជា NOKIA 6 ចូលប្រជែងទីផ្សារសារថ្មី ហើយក៏ចាប់ផ្ដើមមានពន្លឺឡើងវិញ រហូតបានក្លាយជាម៉ាកយីហោកំពូលទាំង ៥ នៅទ្វីបអឺរ៉ុប។
មកទល់ឆ្នាំនេះ ២០១៨ NOKIA បានបង្ហើបឲ្យដឹងថា ស្មាតហ្វូនរបស់ខ្លួនលក់ចេញលើទីផ្សារបានប្រមាណជា ៧០ លានគ្រឿង ដែលក្នុងនោះមាន ៥៦ លានគ្រឿងត្រូវបានបុរសៗមានវ័យខ្ទង់ ៣០ ទៅ ៣៥ ជាអតិថិជនគោលដៅចម្បង ដែលបានដឹងពីគុណភាពនៃម៉ាកទូរសព្ទ NOKIA។
របាយការណ៍ដដែល បានបញ្ចេញឲ្យដឹងថា NOKIA 6 ជាទូរសព្ទបើកមុខនាំលាភ ទទួលបានជោគជ័យខ្លាំងមែនទែនរហូតបន្តចេញត្រកូល NOKIA 6.1 ក៏នៅតែខ្លាំង(បានក្លាយទូរសព្ទលក់ដាច់បំផុតលើទីផ្សារសកល)។ ចំណែក NOKIA 7 Plus និង NOKIA 3.1 មិនមានតួលេខទេ តែជាទូរសព្ទតម្លៃធូរថ្លៃ និងពេញនិយម។
ជាយុទ្ធសាស្ត្របន្ត HMD Global ផ្តោតលើអតិថិជនជាយុវវ័យ ក៏ដូចជាលើវិស័យហ្គេម ដើម្បីឲ្យទីផ្សារ NOKIA 8 , NOKIA 7.1 និង NOKIA 8.1 ទទួលបានជោគជ័យផងដែរ៕