ហ្គេម CS:GO ពីមុនដាក់លក់ ១៥ ដុល្លារ ឥឡូវលេងបាន Free ថែមឲ្យវគ្គថ្មីដូច PUBG ទៀត
- 2018-12-07 13:24:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេម CS:GO ពីមុនដាក់លក់ ១៥ ដុល្លារ ឥឡូវលេងបាន Free ថែមឲ្យវគ្គថ្មីដូច PUBG ទៀត
ចន្លោះមិនឃើញ
ហ្គេម Counter-Strike: Global Offensive បានសម្រេចដាក់ឲ្យទាញយកឥតគិតថ្លៃ (Free-to-play) ចាប់ពីពេលនេះតទៅ ជាមួយនឹងការបន្ថែមវគ្គថ្មីប្រភេទ Battle Royale ឲ្យឈ្មោះថា Danger Zone។
ពីមុនធ្លាប់តែដាក់លក់ក្នុងតម្លៃ ១៥ ដុល្លារ ឥឡូវនេះអ្នកលេងនៅលើ Steam អាចទាញយកបានឥតគិតថ្លៃ ប៉ុន្តែក៏មានការលើកទឹកចិត្តដល់អ្នកលេងចាស់ដែលធ្លាប់បានចំណាយលុយទិញ ជាមួយការថែមជូននូវកញ្ចប់ Prime Status ដែលមានតម្លៃ ១៥ ដុល្លារ។
សម្រាប់ Danger Zone ជាវគ្គថ្មីយកគំរូតាមហ្គេម Fortnite និង PUBG ដោយមានមនុស្ស ១៨ នាក់ត្រូវចូលរួមលេង ក្នុងគោលដៅរកអ្នកឈ្នះចុងក្រោយតែម្នាក់។ ដំបូងនៅពេលដែលអ្នកធ្លាក់ចូលទៅក្នុងផែនទី Blacksite ចាំបាច់អ្នកលេងត្រូវព្យាយាមស្វែងរកអាវុធនិងសម្ភារៈឲ្យបានរហ័សបំផុត ហើយក៏មានការទម្លាក់នូវកញ្ចប់ item ណាមួយចេញពី Drone ដូចទៅនឹង Supply Drop ក្នុងហ្គេមដទៃ។ វគ្គនេះកំណត់ពេលលេងត្រឹមរយៈពេល ១០ នាទី ដោយអាចចូលរួមលេងបែប Solo តែម្នាក់ឯងផ្ទាល់ ឬចាប់ដៃគូជាក្រុម ២ ទៅ ៣ នាក់។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: