តារា​ល្បី​ៗ​ណា​ខ្លះ​លើ​លោក ដាក់​ចិត្ត​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា?

  • 2018-12-09 05:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​តារា​ជាច្រើន ដែល​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា ប៉ុន្តែ​ថ្ងៃ​នេះ Sabay សូម​លើក​យក​តែ​តារា​ល្បី​ឈ្មោះ​មួយ​ចំនួន​ប៉ុណ្ណោះ​មក​បង្ហាញ​ជូន។

Jesse Williams

គេហទំព័រ Plus បាន​ឱ្យ​ថា Jesse Williams តារា​ម្នាក់​ក្នុង​រឿង Grey’s Anatomy ជា​សហ​ស្ថាបនិក​នៃ Ebroji ។ Ebroji  ជា gif image ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ពេញ​និយម​លើ​បណ្ដាញ​សង្គម។ Ebroji លើក​ទឹកចិត្ត​ដល់​អ្នកប្រើ ដើម្បី​បង្ហោះ​រូបភាព និងរូបភាព​មានចលនា​ទៅប្រព័ន្ធ ដែល​ត្រូវ​បាន​ចែករំ​លែក​ជាមួយ​អ្នកដទៃ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ Williams ក៏​បាន​បង្កើត​ App ហ្គេម​​ហៅ​ថា BLeBRiTY ផង​ដែរ។

Kim Kardashian

នាង Kim Kardashian ក៏​ជាតារា​មួយ​រូប វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យាផង​ដែរ​។ នាង​បាន​បង្កើត​កម្មវិធី​ Mobile game ដ៏​ពេញ​និយម​មួយ​ឈ្មោះ  Kim Kardashian Hollywood។ នាង​ក៏​មាន​វិបសាយ​លក់​ស្បែកជើង​អនឡាញ​ដែរ ដោយ​ប្រើកាត Credit ដើម្បី​ទិញ។

លោក Robert Downey Jr

ចំណែក​លោក Robert Downey Jr. ក៏ជា​មហាសេដ្ឋី​បច្ចេកវិទ្យា​ដែរ។ ​​ក្នុង​ជីវិត​ពិត Downey បាន​បណ្ដាក់​ទុន​លើ Loot Crate ​ដែល​ជា​សេវាកម្ម​សម្រាប់​​អ្នក​លេង​ហ្គេម។  គាត់​ក៏​បាន​វិនិយោគ​លើ ​MasterClass ដែល​ជា​អ្នកជំនាញ​ផ្ដល់​សេវា​អប់រំ​អនឡាញ។ ​

​លោក Ashton Kutcher បាន​វិនិយោគ​លើ​​កម្មវិធី Skype, សេវា​រក្សា​ផ្ទុក និង​ចែករំលែក​ទិន្នន័យ Box និង​វិបសាយ​ និង App បម្រើ​សេវាកម្ម​ចង្អុល​បង្ហាញ​ពី​អាជីវកម្ម ​Airbnb។

លោក Jay-Z ​

លោក Jay-Z ​ វិនិយោគ​លើ​ក្រុមហ៊ុន Uber, កម្មវិធី​ទូរសព្ទ ដែល​បង្ហាញ​ពី​យន្តហោះ​ឯកជន JetSmarter និង Streaming service ឈ្មោះ Tidal៕

ចុច Like និង ៃេេ ធិរសត ដើម្បី​ទទួល​បាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មី​មុន​គេ...

ប្រភព៖ Therichest   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី