Barca អាច​អ​វត្តមាន​ Messi និង​ Suarez ស្រប​ពេល​​ Spurs ទាមទារ​ឈ្នះ​ដាច់​ខាត​

  • 2018-12-11 01:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ Camp Nou របស់​ខ្លួន​ស្វាគមន៍​ Tottenham Hotspur ដែល​អន្ទះសា​ទាមទារ​ជ័យ​ជម្នះ​ដើម្បី​មាន​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

ក្រុម​លោក​​ Ernesto Valverde បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួច​ជា​ស្រេច​មុន​ការ​ប្រកួត​យប់​នេះ​យ៉ាង​ណា​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​មិន​លេង​មើល​ងាយ​គូ​ប្រកួត​ជា​ដាច់​ខាត​នៅ​ប្រកួត​បង្គ្រប់​កិច្ច​នេះ។​ Luis Suarez មាន​បញ្ហា​ជង្គង់​ខណៈ​ Messi អាច​មិន​បាន​លេង​ដូចគ្នា​ដូច្នេះ​ Barca នឹង​មាន​ការ​ប្រែប្រួល​ជម្រើស​ដំបូង​មួយ​ចំនួន។

Spurs បច្ចុប្បន្ន​មាន​៧​ពិន្ទុ​ស្មើ​ Inter Milan ហើយ​មាន​គ្រាប់​សំណល់​ -១ ដូចគ្នា​ ដូច្នេះ​ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស​ត្រូវ​ការ​ឈ្នះ​ Barcelona ដើម្បី​ធានា​កៅអី​វគ្គ​បន្ត​។ Inter ហាក់​មាន​សម្ពាធ​តិច​ជាង​ព្រោះ​ត្រូវ​ប៉ះ​ PSV Eindhoven ដែល​ជា​ក្រុម​បាត​តារាង​នៅ​ក្នុង​ទឹកដី​។

ងាក​ទៅ​មើល​ប្រវត្តិ​ជួប​គ្នា​៣​ប្រកួត​កន្លង​មក​​ Barcelona មិន​ដែល​ចាញ់​ Spurs នោះ​ទេ​ក្នុង​នោះ​ឈ្នះ​២​ និង​ស្មើ​១​។ ប្រកួត​ចុងក្រោយ​ក្រុម​យក្ស​កាតាឡាន់​ ផ្ដួល​ Spurs ៤-២ នៅ​ Wembley៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម